中文 English {{ activeLangText || 'Languages' }} {{ item.text }}
សេចក្តីថ្លែងការណ៍រួមស្តីពីយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងសហភាពអឺរ៉ុប
ព័ត៌មាន > ខ្លឹមសារ

សេចក្តីថ្លែងការណ៍រួមស្តីពីយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងសហភាពអឺរ៉ុប

By គេហទំព័រក្រសួងពាណិជ្ជកម្មចិន| គេហទំព័រក្រសួងពាណិជ្ជកម្មចិន|
分享到Facebook

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម Maros Sefcovic អនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មនិងសន្តិសុខសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរស្ថាប័ននិងតម្លាភាព បានធ្វើកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគចិន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈមដែលប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យបានត្រឹមត្រូវ ហើយបានព្រមព្រៀងគ្នាស្វែងរកដំណោះស្រាយជាក់ស្តែង។ ដំបូងឡើយ យន្តការនេះរួមមានវិស័យការងារចំនួនបួនគឺ តុល្យភាពពាណិជ្ជកម្មនិងវិនិយោគ ការគ្រប់គ្រងការនាំចេញ សិទ្ធិកម្មសិទ្ធិបញ្ញា និងកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក៕

អ្នកបកប្រែ៖​​ Shen Yan(កល្យាណ)