សៀវភៅ 《សម្រង់អត្ថបទរបស់លោក Xi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់》ភាគទី ១ បកប្រែជាភាសាអង់គ្លេសបានត្រូវបោះពុម្ពផ្សាយ
CRI|
សៀវភៅ 《សម្រង់អត្ថបទរបស់លោក Xi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់》ភាគទី ១ បកប្រែជាភាសាអង់គ្លេសរបស់បណ្ឌិត្យសភាប្រវត្តិសាស្ត្រនិងឯកសារមជ្ឈិមបក្សកុម្មុយនីស្តចិនបានបោះពុម្ពផ្សាយនិងចែកចាយទៅកាន់បរទេស តាមរយៈទីភ្នាក់ងារបោះពុម្ពផ្សាយរៀបរៀងនិងបកប្រែនៃមជ្ឈិមចិន ។
ការបោះពុម្ពផ្សាយសៀវភៅនេះនឹងជួយឱ្យអ្នកអានបរទេសស្វែងយល់យ៉ាងស៊ីជម្រៅអំពីខ្លឹមសារដ៏សម្បូរបែបនៃគំនិតលោក Xi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់ ស្វែងយល់ពីបម្រែបម្រួលជាលក្ខណៈប្រវត្តិសាស្ត្រដែលកើតឡើងក្នុងដំណើរការកសាងនីតិរដ្ឋនៃសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី និងសមិទ្ធផលជាប្រវត្តិសាស្ត្រ។ ស្វែងយល់ពីតម្រិះប្រាជ្ញាចិននិងការអនុវត្តជាក់ស្តែងរបស់ចិនដែលរួមចំណែកដ៏សំខាន់ចំពោះការកសាងអរិយធម៌នីតិរដ្ឋពិភពលោក ដែលមានសារសំខាន់សម្រាប់សហគមន៍អន្តរជាតិបង្កើនការយល់ដឹងដូចជា បង្កើនស្មារតីនីតិរដ្ឋអន្តរជាតិ ធ្វើកិច្ចសហប្រតិបត្តិការផ្នែកនីតិរដ្ឋអន្តរជាតិ និងពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ក៏ដូចជាជំរុញឱ្យអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល៕