សម្ព័ន្ធសហគ្រាសនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តបញ្ញាសិប្បនិម្មិតចិន-អាស៊ាន ត្រូវបានបង្កើតឡើង
កាសែតប្រជាជន|

នៅថ្ងៃទី ២៦ ខែឧសភា សម្ព័ន្ធសហគ្រាសនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តបញ្ញាសិប្បនិម្មិតចិន-អាស៊ាន ត្រូវបានបង្កើតឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តគ័ងស៊ី ព្រមទាំងបានបើកកិច្ចប្រជុំសមាជិកលើកដំបូង និងកិច្ចពិភាក្សាតំណាងសហគ្រាសផងដែរ។
សមាជិកដំបូងបង្អស់ចំនួន ៥៥ នៃសម្ព័ន្ធនេះ រួមមានសហគ្រាសគ្របដណ្តប់លើខ្សែសង្វាក់ឧស្សាហកម្មគន្លឹះសំខាន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធកម្លាំងគណនា (Computing Power) គំរូដោះស្រាយសមីការ (Algorithms) ធនធានទិន្នន័យ ឧបករណ៍ចុងក្រោយ ស្ថានភាពឌីជីថល និងមូលនិធិឧស្សាហកម្មជាដើម។ សម្ព័ន្ធនេះនឹងផ្តោតសំខាន់លើការបង្កើតគម្រោងគំរូ ការជំរុញសហប្រតិបត្តិការកម្មវិធីឆ្លងដែន ការធ្វើសមាហរណកម្មប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ការកសាងស្តង់ដារឧស្សាហកម្មរួមគ្នា ការគាំទ្រការគ្រប់គ្រងហានិភ័យអនុលោមភាព ការការពារសិទ្ធិនិងផលប្រយោជន៍ ព្រមទាំងការផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិ ដើម្បីបង្កើតប្រព័ន្ធសម្របសម្រួលឧស្សាហកម្មបញ្ញាសិប្បនិម្មិតក្នុងតំបន់មួយដែលមាននិរន្តរភាព។
តាមការឱ្យដឹងថា ជំហានបន្ទាប់ សម្ព័ន្ធនេះនឹងផ្អែកលើចរន្តយន្តការនានា ដូចជា កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីបញ្ញាសិប្បនិម្មិតចិន-អាស៊ាន និងពិព័រណ៍ចិន-អាស៊ាន ដើម្បីបន្តខិតខំប្រឹងប្រែងលើការសហការអនុវត្ត ការសម្របសម្រួលឧស្សាហកម្ម ការទទួលស្គាល់ស្តង់ដារទៅវិញទៅមក ការតភ្ជាប់រវាងតម្រូវការនិងការផ្គត់ផ្គង់ និងការកសាងអនុលោមភាពរួមគ្នា។ លើសពីនេះ នឹងបង្កើតករណីគំរូដែលអាចយកទៅអនុវត្តតាមនិងផ្សព្វផ្សាយបានមួយចំនួន ដើម្បីចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងសេដ្ឋកិច្ចឌីជីថលឆ្លាតវៃក្នុងតំបន់ដែលបើកចំហ បរិយាបន្ន និងឈ្នះ-ឈ្នះ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍វាសនារួមចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ៕
អ្នកយកព័ត៌មាន៖ Pang Geping
អ្នកបកប្រែ៖Li Zha លីហ្សា