中文 English {{ activeLangText || 'Languages' }} {{ item.text }}
កិច្ចប្រជុំថ្នាក់ដឹកនាំនៃអង្គការមិត្តភាពប្រជាជននិងប្រជាជនចិន-អាស៊ាន លើកទី៥ ត្រូវបានរៀបចំឡើងនៅខេត្តជាំងស៊ី
ព័ត៌មាន > ខ្លឹមសារ

កិច្ចប្រជុំថ្នាក់ដឹកនាំនៃអង្គការមិត្តភាពប្រជាជននិងប្រជាជនចិន-អាស៊ាន លើកទី៥ ត្រូវបានរៀបចំឡើងនៅខេត្តជាំងស៊ី

ស៊ីនហួ|
分享到Facebook

នៅថ្ងៃទី ២៦ ខែឧសភា កិច្ចប្រជុំថ្នាក់ដឹកនាំនៃអង្គការមិត្តភាពប្រជាជននិងប្រជាជនចិន-អាស៊ាន លើកទី៥ ត្រូវបានរៀបចំឡើងដោយជោគជ័យនៅទីក្រុងជិងទឺជឹន នៃខេត្តជាំងស៊ី ប្រទេសចិន។ តំណាងចូលរួមមានមកពីសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងប្រធានអង្គការមិត្តភាពប្រជាជនចំនួន ១៤ មកពី ១០ ប្រទេស រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងតំណាងស្ថានទូតទីម័រខាងកើតប្រចាំប្រទេសចិន សរុបជិត ១០០ នាក់បានអញ្ជើញចូលរួម។

កិច្ចប្រជុំលើកនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ប្រមូលផ្តុំកម្លាំងឆ្ពោះទៅមុខ រួមគ្នាស្វែងរកទស្សនវិស័យថ្មីនៃមិត្តភាពប្រជាជននិងប្រជាជនចិន-អាស៊ាន"។ ភ្ញៀវកិត្តិយសដែលបានចូលរួម បានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពប្រជាជននិងប្រជាជនចិន-អាស៊ាន និងបានឈានដល់ការយល់ឃើញរួមជាវិជ្ជមាន។

ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីនានាបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ផ្តួចផ្តើម ដោយបានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍ និងបំពេញបន្ថែមនូវយន្តការសហប្រតិបត្តិការមិត្តភាពប្រជាជននិងប្រជាជនចិន-អាស៊ាន ព្រមទាំងបន្តកសាងស្ពានបន្ថែមទៀតសម្រាប់ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូរវប្បធម៌ និងមិត្តភាពរវាងយុវជននិងយុវជន ដើម្បីរួមចំណែកកម្លាំងពីវិស័យស៊ីវិលក្នុងការកសាងសហគមន៍វាសនារួមចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ៕

អ្នកបកប្រែ៖Li Zha លីហ្សា