ប្រទេសកម្ពុជាខិតខំពង្រីកទីផ្សារនាំចេញអង្ករយ៉ាងសកម្ម

ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៧០,៧ ម៉ឺនតោន ដែលមានការកើនឡើង ៦៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតជាទឹកប្រាក់មានចំនួន ៤,១ រយលានដុល្លារអាមេរិក កើនឡើង ៣៤,៣%។ អ្នកទទួលបន្ទុកពាក់ព័ន្ធនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា បរិមាណនាំចេញអង្កររបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៦ នេះ ត្រូវបានព្យាករថានឹងលើសពីគោលដៅនាំចេញប្រចាំឆ្នាំ ១ លានតោន ដែលបានកំណត់នាពេលកន្លងមក។
ស្របពេលដែលតម្រូវការទីផ្សារអន្តរជាតិមានការកើនឡើង ការនាំចេញអង្កររបស់ប្រទេសកម្ពុជាទទួលបានកំណើនយ៉ាងឆាប់រហ័ស។ ក្នុងនោះ ទីផ្សារអាស៊ានគឺជាទីផ្សារតំបន់ធំបំផុតសម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ដោយក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសអាស៊ានចំនួន ២៦,៦ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ រយលានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ តម្រូវការទីផ្សារអឺរ៉ុបនៅតែរក្សាបានស្ថិរភាព ដោយបរិមាណនាំចេញមានចំនួន ២០,៧ ម៉ឺនតោន និងទទួលបានប្រាក់ចំណូល ១,៦ រយលានដុល្លារអាមេរិក។ ទីផ្សារលេចធ្លោថ្មីៗដូចជា មជ្ឈិមបូព៌ា និងអាហ្វ្រិក កំពុងក្លាយជាប្រភពកំណើនថ្មីនៃការនាំចេញអង្កររបស់ប្រទេសកម្ពុជា ដោយក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជានាំចេញអង្ករទៅកាន់តំបន់ទាំងនេះបានចំនួន ៥,៩ ម៉ឺនតោន និងបង្កើតប្រាក់ចំណូលបានចំនួន ៥០ លានដុល្លារអាមេរិក។

ឧស្សាហកម្មស្រូវអង្ករគឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា ហើយការនាំចេញអង្ករបានបញ្ជូលកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២៥ វិស័យកសិកម្មបានរួបរួមចំណែក ១៦,១% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។ ការកើនឡើងនៃតម្រូវការនាំចេញផលិតផលកសិកម្ម ដូចជាស្រូវអង្ករជាដើម គឺជាទ្រនុងយ៉ាងរឹងមាំសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកសិកម្មរបស់កម្ពុជា។

ប្រទេសចិនគឺជាទីផ្សារឯកត្តជនដ៏សំខាន់សម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ១៧,៥ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ រយលានដុល្លារអាមេរិក។ កាលពីឆ្នាំ ២០២៥ ភាគីទាំងពីរ ចិន-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករថ្មី ដោយបានដំឡើងកូតានាំចេញអង្ករប្រទេសកម្ពុជាទៅកាន់ប្រទេសចិនរហូតដល់ ៥០ ម៉ឺនតោន។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ប្រទេសចិនតែងតែជាទីផ្សារដ៏សំខាន់សម្រាប់អង្កររបស់ប្រទេសកម្ពុជា និងមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលវិជ្ជមានដែលប្រទេសកម្ពុជាទទួលបានក្នុងការនាំចេញអង្ករ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្រសិទ្ធភាពសកម្មនៃ «កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មផលិតផលកសិកម្មប្រទេសកម្ពុជា ព្រមទាំងបន្តបញ្ចេញសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីផងដែរ៕