
ធនាគារ Standard សាខាណាមីប៊ីបានដាក់ឱ្យដំណើរការសេវាកម្មប្រព័ន្ធទូទាត់បឆ្លងដែនតាមប្រាក់យាន់ចិន (CIPS) ជាផ្លូវការកាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២៦ ដែលបានក្លាយជាធនាគារដំបូងគេនៅណាមីប៊ីដែលផ្តល់សេវាកម្មនេះ។
លោក Erwin Tjipuka ប្រធានប្រតិបត្តិនៃធនាគារ Standard សាខាណាមីប៊ីបានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មសំខាន់បំផុតមួយរបស់ណាមីប៊ី ការនាំចូលប្រព័ន្ធ CIPS មកប្រទេសណាមីប៊ីអាចផ្តល់សេវាទូទាត់ដែលលឿនជាងមុនដល់អតិថិជន ហើយការប្តូរប្រាក់មានហានិភ័យទាបជាងមុន ដែលនឹងនាំមកនូវឧត្តមភាពខាងការប្រកួតប្រជែងកាន់តែលេចធ្លោដល់សហគ្រាស ដែលធ្វើអាជីវកម្មជាមួយចិន។
លោក Zhao Weiping ឯកអគ្គរដ្ឋទូតចិនប្រចាំនៅណាមីប៊ីបានថ្លែងថា ក្នុងនាមជាធនាគារដំបូងបង្អស់ដែលផ្តល់សេវាកម្មប្រព័ន្ធ CIPS ធនាគារ Standard បានបើកច្រកហិរញ្ញវត្ថុកាន់តែងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការនិងការវិនិយោគខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងណាមីប៊ី៕