中文 English {{ activeLangText || 'Languages' }} {{ item.text }}
អាស៊ាននៅតែបន្តរក្សាបាននូវឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី ១ របស់ខេត្តយូណាន ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ
ព័ត៌មាន > ខ្លឹមសារ

អាស៊ាននៅតែបន្តរក្សាបាននូវឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី ១ របស់ខេត្តយូណាន ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ

កាសែតយូណានដេលី|
分享到Facebook

យោងតាមទិន្នន័យស្ថិតិរបស់ស្ថាប័នគយក្រុងគុនមិញបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ អាស៊ាននៅតែបន្តរក្សាបាននូវឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី១ របស់ខេត្តយូណាន។ ស្ថាប័នគយក្រុងគុនមិញ បានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញអនុគ្រោះពន្ធ ចិន-អាស៊ាន សរុបចំនួន ៤,៧១ ម៉ឺនច្បាប់ ជូនដល់សហគ្រាសនាំចេញរបស់ខេត្តយូណាន ដែលមានតម្លៃទំនិញសរុបចំនួន ៧,៣៤៨ ពាន់លានយាន់ គឺកើនឡើង ១៧,២% និង ១៦,៥% រៀងគ្នាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈវិញ្ញាបនបត្រនេះ សហគ្រាសអាចទទួលបានការកាត់បន្ថយពន្ធគយពីប្រទេសនាំចូលសរុបប្រមាណ ១៨៤ លានយាន់ ដែលបង្ហាញថាផលលាភនៃគោលនយោបាយត្រូវបានបញ្ចេញជាបន្តបន្ទាប់។

ចាប់ពីកសិផលដែលមានលក្ខណៈពិសេសនៅតាមតំបន់ខ្ពង់រាប រហូតដល់ឧបករណ៍បរិក្ខារផលិតកម្មកម្រិតខ្ពស់ និងចាប់ពីការពិនិត្យនិងអនុម័តវិញ្ញាបនបត្រតាមប្រព័ន្ធវៃឆ្លាត "ក្នុងកម្រិតវិនាទី" រហូតដល់ការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគស្រស់ៗឆ្លងកាត់ព្រំដែន "ដល់គោលដៅក្នុងថ្ងៃតែមួយ" ស្ថាប័នគយក្រុងគុនមិញបានផ្អែកលើគោលជំហរជាមជ្ឈមណ្ឌលផ្សព្វផ្សាយរបស់ខេត្តយូណាន ឆ្ពោះទៅកាន់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីជំរុញពាណិជ្ជកម្មរវាងសហគ្រាសខេត្តយូណាន និងអាស៊ានឱ្យមានសន្ទុះកាន់តែលឿន ព្រមទាំងចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការធ្វើសមាហរណកម្មស៊ីជម្រៅនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

ដើម្បីឱ្យផលលាភនៃគោលនយោបាយអាចទៅដល់សហគ្រាសដោយផ្ទាល់ ស្ថាប័នគយក្រុងគុនមិញបានបន្តធ្វើឱ្យប្រសើរឡើងនូវសេវាកម្មចេញវិញ្ញាបនបត្រ៖ ជំរុញការអនុវត្តការពិនិត្យតាមប្រព័ន្ធវៃឆ្លាត "២៤ម៉ោង/៧ថ្ងៃ" លើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដើម្បីសម្រេចបាននូវការ "ពិនិត្យនិងចុះហត្ថលេខាក្នុងកម្រិតវិនាទី ដោយមិនចាំបាច់ធ្វើដំណើរចាកចេញពីសហគ្រាស"។ ចំពោះឧស្សាហកម្មដែលមានប្រៀបនិងលក្ខណៈពិសេស គឺបានបង្កើតយន្តការណែនាំគោលនយោបាយ "មួយទល់នឹងមួយ" ដើម្បីបកស្រាយគោលនយោបាយកាត់បន្ថយពន្ធគយឱ្យបានចំគោលដៅ។ ម៉្យាងវិញទៀត ដោយពឹងផ្អែកលើផ្លូវរថភ្លើងចិន-ឡាវ និងការប្រើប្រាស់ច្រកទ្វារមាស ដូចជាច្រកទ្វារម៉ូហាន  និងច្រកទ្វារហឺខូវ  ស្ថាប័នគយក្រុងគុនមិញបានធ្វើឱ្យប្រសើរឡើងនូវនីតិវិធីត្រួតពិនិត្យភស្តុភារឆ្លងកាត់ព្រំដែន ដើម្បីធានាដល់ "ការនាំផលិតផលខេត្តយូណានចេញក្រៅខេត្ត" និងសម្រេចបាននូវ "ការដោះដូរទំនិញល្អៗទៅវិញទៅមក" រវាងខេត្តយូណាន និងអាស៊ាន៕