ហេតុអ្វីបានជាប៉ាក់ឌិនជនជាតិភាគតិចអ៊ីឈូស៊ុង អាចលេចធ្លោក្នុងព្រឹត្តិការណ៍ World Cup?
កាសែតយូណានដេលី|

កាលពីយប់ថ្ងៃទី ២៥ ខែឧសភា ផលិតផលសហការម៉ាក “បេតិកភណ្ឌអរូបីជួបនឹង World Cup” ចំនួន ៣០ ម៉ូដ ដែលទទួលបានការអនុញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងបង្កើតឡើងដោយជាងប៉ាក់ក្នុងស្រុក បានបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅក្នុងស្រុកណានហួ ស្រុកស្វយ័តជនជាតិភាគតិចអ៊ី ឈូស៊ុង ខេត្តយូណាន។ តាមការយល់ដឹង នេះគឺជាលើកដំបូង ដែលប្រព័ន្ធផលិតផលអនុញ្ញាតជាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានបើកកិច្ចសហប្រតិបត្តិការជាមួយវិស័យបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន ហើយប៉ាក់ឌិនជនជាតិភាគតិចអ៊ីឈូស៊ុង គឺជាជំនាញបេតិកភណ្ឌវប្បធម៌អរូបីតែមួយគត់នៅក្នុងខេត្តយូណាន ដែលត្រូវបានជ្រើសរើស។
ផលិតផលវប្បធម៌ជនជាតិភាគតិចបានសហការឆ្លងវិស័យជាមួយការប្រកួតកម្រិតអន្តរជាតិ តើហេតុអ្វីបានជាប៉ាក់ឌិនជនជាតិភាគតិចអ៊ីឈូស៊ុង អាចលេចធ្លោក្នុងព្រឹត្តិការណ៍ World Cup បាន? មួយផ្នែក គឺដោយសារតែការប្រមូលផ្តុំវប្បធម៌ដ៏ជ្រាលជ្រៅ ដែលប៉ាក់ឌិនជនជាតិភាគតិចអ៊ីឈូស៊ុង មានប្រវត្តិសាស្រ្តជាង ១ ៨០០ ឆ្នាំមកហើយ ហើយវាជាបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវភាពរស់នៅ និងការផលិតរបស់ប្រជាជនក្នុងស្រុក។ មួយវិញទៀត គឺដោយសារតែមូលដ្ឋានគ្រឹះឧស្សាហកម្ម ប្រកបដោយភាពចាស់ទុំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មណ្ឌលស្វយ័តឈូស៊ុង បានជីកកកាយយ៉ាងជ្រៅនូវតម្លៃជាច្រើននៃប៉ាក់ឌិនជនជាតិភាគតិចអ៊ី ដូចជាតម្លៃវប្បធម៌ សេដ្ឋកិច្ច សង្គម និងការផ្សព្វផ្សាយ ដែលបានជំរុញឱ្យជាងប៉ាក់ជាង ៦ ម៉ឺននាក់ ទទួលបានប្រាក់ចំណូលកើនឡើងជាមធ្យមពី ២ ម៉ឺន ទៅ ៤ ម៉ឺនយាន់ក្នុងម្នាក់ក្នុងមួយឆ្នាំ។ ប៉ាក់ឌិនជនជាតិភាគតិចអ៊ីឈូស៊ុង មិនត្រឹមតែបានឈានជើងចូលក្នុងកម្មវិធីសប្តាហ៍ម៉ូដសម្លៀកបំពាក់ នៅទីក្រុងប៉េកាំង មីឡាន និងប៉ារីសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាជនពិការមីឡានផងដែរ៕