ស្ថានភាពសន្តិសុខសង្គមនៅក្នុងប្រទេសចិនបន្តមានភាពល្អប្រសើរឡើងជាលំដាប់ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក

ប្រភព: សារព័ត៌មាន CCTV   |    2026-03-11 15:30:00

កិច្ចប្រជុំលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបើកកិច្ចប្រជុំពេញអង្គលើកទី២ នៅវិមានសភាប្រជាជន ក្នុងរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី៩ ដោយលោក យីង យ៉ុង អគ្គរដ្ឋអាជ្ញានៃសាលាអយ្យាការប្រជាជនកំពូលចិន បានឡើងអានរបាយការណ៍ការងាររបស់សាលាអយ្យាការប្រជាជនកំពូល។

យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៥ សាលាអយ្យាការចិនបានចាត់ការសំណុំរឿងគ្រប់ប្រភេទសរុបចំនួន ៣,៤៦៧ លានករណី ក្នុងនោះសាលាអយ្យាការប្រជាជនកំពូលបានចាត់ការសំណុំរឿងចំនួន ៨១៥១ ករណី។ សម្រាប់រយៈពេល ពេញមួយឆ្នាំ ស្ថាប័នបានអនុម័តឱ្យចាប់ខ្លួនជនសង្ស័យពីបទល្មើសគ្រប់ប្រភេទចំនួន ៦៦,៤ ម៉ឺននាក់ និងបានផ្តើមការ ចោទប្រកាន់ជាសាធារណៈចំនួន ១,៤០៤ លាននាក់ ដែលតួលេខនេះមានការថយចុះ ១១,៧% និង ១៣,៩% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថានភាពសន្តិសុខសង្គមនៅក្នុងប្រទេសចិនបន្តមានភាពល្អប្រសើរឡើងជាលំដាប់ ដែលធ្វើឱ្យចិនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក៕

អ្នកបកប្រែ៖លីហ្សាLi Zha

ស្ថានភាពសន្តិសុខសង្គមនៅក្នុងប្រទេសចិនបន្តមានភាពល្អប្រសើរឡើងជាលំដាប់ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក