ប្រទេសចិនអនុវត្តការលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ប្រទេសចំនួន ៥០ និងលើកលែងទិដ្ឋាការទៅវិញទៅមកទាំងស្រុងជាមួយប្រទេសចំនួន ២៩

ប្រភព: សារព័ត៌មាន CCTV   |    2026-03-11 15:00:18

យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសចិនបានដាក់ឱ្យអនុវត្តនូវគោលនយោបាយលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ប្រទេសចំនួន ៥០ និងបានសម្រេចការលើកលែងទិដ្ឋាការទៅវិញទៅមកទាំងស្រុងជាមួយប្រទេសចំនួន ២៩ ខណៈដែលកាលពីឆ្នាំមុន អត្រានៃជនបរទេសដែលបានធ្វើដំណើរចូលប្រទេសចិនដោយលើកលែងទិដ្ឋាការ មានទំហំរហូតដល់ ៧៣%។ សម្រាប់ជំហានបន្ទាប់ ប្រទេសចិននឹងបន្តធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយផ្លាស់ប្តូរការធ្វើដំណើរទៅមក ពង្រីកបន្ថែមទៀតនូវភាគលាភពីការលើកលែងទិដ្ឋាការ ព្រមទាំងធ្វើឱ្យសេវាកម្មគាំទ្រពាក់ព័ន្ធនានាកាន់តែមានភាពល្អឥតខ្ចោះ ដើម្បីបង្កលក្ខណៈងាយស្រួល និងផាសុកភាពដល់មិត្តភក្តិបរទេស ដែលមកទេសចរណ៍ និងរស់នៅក្នុងប្រទេសចិន ក៏ដូចជាធ្វើឱ្យការធ្វើដំណើរ “ចេញទៅក្រៅប្រទេស” របស់ប្រជាពលរដ្ឋចិន កាន់តែមានភាពរលូន និងសុវត្ថិភាពផងដែរ៕

អ្នកបកប្រែ៖លីហ្សាLi Zha

ប្រទេសចិនអនុវត្តការលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ប្រទេសចំនួន ៥០ និងលើកលែងទិដ្ឋាការទៅវិញទៅមកទាំងស្រុងជាមួយប្រទេសចំនួន ២៩