របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៦ ចេញផ្សាយហើយ! គោលដៅកំណើន GDP កំណត់ពី ៤,៥% ទៅ ៥%

ប្រភព: សារព័ត៌មានជៀមាន   |    2026-03-09 11:12:20

កាលពីថ្ងៃទី៥ ខែមីនា ប្រទេសចិនបានចេញផ្សាយរបាយការណ៍ការងាររដ្ឋាភិបាល ដែលក្នុងនោះបានលើកឡើងថា គោលដៅអភិវឌ្ឍន៍ចម្បងដែលបានរំពឹងទុកសម្រាប់ឆ្នាំនេះគឺ៖ កំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% ព្រមទាំងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវលទ្ធផលកាន់តែល្អប្រសើរ នៅក្នុងការអនុវត្តការងារជាក់ស្តែង។

ទន្ទឹមនឹងនេះ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅសម្រាប់ឆ្នាំនេះរួមមាន អត្រានិកម្មភាពនៅទីប្រជុំជនដែលទទួលបានពីការអង្កេត គឺស្ថិតក្នុងប្រមាណ ៥,៥% ខណៈការបង្កើតការងារថ្មីនៅទីប្រជុំជនត្រូវសម្រេចឱ្យបាន ១២ លានកន្លែងឡើងទៅ។ អត្រា CPI ស្ថិតក្នុងប្រមាណ ២%។កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋត្រូវដើរស្របគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ច ហើយការទូទាត់អន្តរជាតិរក្សាតុល្យភាពជាមូលដ្ឋាន។ ទិន្នផលគ្រាប់ធញ្ញជាតិសម្រេចបានប្រមាណ ៧០០ លានតោន ចំណែកឯការបញ្ចេញឧស្ម័នកាបូនិកក្នុងមួយឯកតាផលិតផលក្នុងស្រុកសរុប (GDP) ត្រូវកាត់បន្ថយប្រមាណ ៣,៨%។

របាយការណ៍នេះក៏បានលើកឡើងផងដែរថា ទីផ្សារប្រើប្រាស់ត្រូវបានរំពឹងថានឹងបន្តរក្សានូវនិន្នាការអភិវឌ្ឍន៍ ដែលមានស្ថិរភាពឆ្ពោះទៅរកនវានុវត្តន៍ ព្រមទាំងមានការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព។ គោលនយោបាយ “ប្តូរចាស់យកថ្មី” នឹងត្រូវបានបន្តអនុវត្ត ព្រមទាំងយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការដាក់ចេញវិធានការប្រកបដោយភាពច្បាស់លាស់ ដោយផ្តោតសំខាន់លើទិសដៅនៃការលើកកម្ពស់កម្រិតនៃការប្រើប្រាស់ដូចជា ការប្រើប្រាស់បៃតង ការប្រើប្រាស់ឆ្លាតវៃ និងការប្រើប្រាស់របស់មនុស្សវ័យចំណាស់ ជាដើម៕

អ្នកបកប្រែ៖លីហ្សា Li Zha

របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៦ ចេញផ្សាយហើយ! គោលដៅកំណើន GDP កំណត់ពី ៤,៥% ទៅ ៥%