ទំហំពាណិជ្ជកម្មកសិផលរបស់ខេត្តយូណានជាមួយអាស៊ានបានកើនឡើង ១៦% កាលពីឆ្នាំមុន

ប្រភព: កាសែតយូណានដេលី   |    2026-01-26 18:05:15

យោងតាមស្ថិតិគយគុនមីង ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកសិផលរបស់ខេត្តយូណានជាមួយអាស៊ានបានឈានដល់ ៣៦,៩៣ ពាន់លានយាន់ កើនឡើង ១៦% បើប្រៀបធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះ តម្លៃនៃផ្លែទុរេន ផ្លែមៀន និងផ្លែមង្ឃុតដែលនាំចូលទាំងអស់ជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន។ តម្លៃនៃផ្លែឈើស្ងួត និងស្រស់ៗ និងគ្រាប់ធញ្ញជាតិ បន្លែ និងផ្សិតដែលអាចបរិភោគបានដែលនាំចេញទាំងអស់ជាប់ចំណាត់ថ្នាក់លេខបីនៅក្នុងប្រទេសចិន។ ទិន្នន័យបង្ហាញថា ច្រកចេញចូលធានបៅ ដែលមានទីតាំងនៅមណ្ឌល ស្វយ័តជនជាតិជួង និងមាវ វេនសាន បាននាំចូលផ្លែឈើអាស៊ានដែលមានតម្លៃ ៤,៩១ ពាន់លានយាន់ក្នុងឆ្នាំ ២០២៥ កើនឡើង ៩០ ដងបើប្រៀបធៀបនឹងឆ្នាំមុន។ ច្រកចេញចូលធានបៅបានក្លាយជាច្រកចេញចូលដីគោកធំជាងគេទីបីសម្រាប់ការនាំចូលផ្លែទុរេននៅក្នុងប្រទេសចិន៕

អ្នកយកព័ត៌មាន៖ Liu Ziyu

អ្នកបកប្រែ៖លីហ្សា Li Zha

ទំហំពាណិជ្ជកម្មកសិផលរបស់ខេត្តយូណានជាមួយអាស៊ានបានកើនឡើង ១៦% កាលពីឆ្នាំមុន