ជើងហោះហើរបីជើងក្នុងមួយសប្តាហ៍! ផ្លូវហោះហើរត្រង់ទីពីរពីទីក្រុងឆឹងទូ មកកាន់ប្រទេសកម្ពុជានឹងបើកដំណើរការនៅថ្ងៃទី ២១ ខែមករា

ប្រភព: ព័ត៌មានស៊ីឈួន   |    2026-01-26 18:03:29

ផ្លូវហោះហើរត្រង់ទីពីរពីទីក្រុងឆឹងទូមកកាន់ប្រទេសកម្ពុជា នឹងបើកដំណើរការនៅសប្តាហ៍ក្រោយ។ នៅថ្ងៃទី ១៨ ខែមករា អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជានឹងបើកដំណើរការផ្លូវហោះហើរត្រង់ជាផ្លូវការពីទីក្រុងព្រះសីហនុទៅកាន់អាកាសយានដ្ឋាន ធានហ្វូ ក្រុងឆឹងទូ នៅថ្ងៃទី ២១ ខែមករា ជាមួយនឹងជើងហោះហើរទៅមកចំនួនបីជើងក្នុងមួយសប្តាហ៍។ នេះគឺជាគោលដៅទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានជើងហោះហើរត្រង់ពីទីក្រុងឆឹងទូ បន្ទាប់ពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២១ ខែមករា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជានឹងដំណើរការផ្លូវហោះហើរត្រង់ពីទីក្រុងព្រះសីហនុទៅកាន់អាកាសយានដ្ឋាន ធានហ្វូ ឆឹងទូ រៀងរាល់ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ជើងហោះហើរ KR962 ដែលចេញដំណើរពីទីក្រុងឆឹងទូគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ ធានហ្វូ ឆឹងទូ នៅម៉ោង ១៤:៣០ ម៉ោងក្នុងស្រុក និងមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុនៅម៉ោង ១៧:២០ ម៉ោងក្នុងស្រុក។ ជើងហោះហើរ KR961 ដែលទៅដល់ទីក្រុងឆឹងទូគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុនៅម៉ោង ០៩:០០ ម៉ោងក្នុងស្រុក ហើយទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ធានហ្វូ ឆឹងទូនៅម៉ោង ១៣:៣០ ម៉ោងក្នុងស្រុក។ រយៈពេលហោះហើរមួយជើងដែលប៉ាន់ស្មានគឺប្រហែល ៣,៥ ម៉ោង។

ការបើកដំណើរការនៃផ្លូវហោះហើរនេះ នឹងបន្ថែមស្ពានអាកាសដ៏ងាយស្រួលមួយទៀតសម្រាប់ការតភ្ជាប់រវាងភាគនិរតីនៃប្រទេសចិន និងប្រទេសកម្ពុជា៕

អ្នកយកព័ត៌មាន៖ Yang Fu

អ្នកបកប្រែ៖លីហ្សា Li Zha

ជើងហោះហើរបីជើងក្នុងមួយសប្តាហ៍! ផ្លូវហោះហើរត្រង់ទីពីរពីទីក្រុងឆឹងទូ មកកាន់ប្រទេសកម្ពុជានឹងបើកដំណើរការនៅថ្ងៃទី ២១ ខែមករា