ខ្សែរថភ្លើងដឹកគ្រាប់កាហ្វេយូណានដំបូងចេញដំណើរតាមផ្លូវដែកចិន-ឡាវ
នៅថ្ងៃទី ១៦ ខែមករា ខ្សែរថភ្លើងដឹកទំនិញដែលដឹកគ្រាប់កាហ្វេដំបូងតាមផ្លូវដែកចិន-ឡាវបានចេញដំណើរពីស្ថានីយ៍នីងអឺ ក្នុងខេត្តយូណាន ឆ្ពោះទៅទីក្រុងសៀមិន ខេត្តហុកគៀន ។ ខ្សែរថភ្លើងដឹកទំនិញកុងតឺន័រពីចំណុចមួយទៅចំណុចនេះ បានផ្ទុកពេញដោយគ្រាប់កាហ្វេភូអឺចំនួន ៦៨២ តោន ធ្វើដំណើរចម្ងាយ ២៨៣៤ គីឡូម៉ែត្រក្នុងរយៈពេលប្រហែល ៣ ថ្ងៃប៉ុណ្ណោះ ដែលកាត់បន្ថយការធ្វើដំណើរបានរយៈពេល ៤ ថ្ងៃបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនតាមផ្លូវថ្នល់កាលពីមុន ដែលបង្កើនប្រសិទ្ធភាពនៃរយៈពេលដឹកជញ្ជូន ព្រមទាំងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។

ខេត្តយូណាន គឺជាតំបន់ផលិតកាហ្វេដ៏ធំបំផុតរបស់ប្រទេសចិន ដែលស្មើនឹងជាង ៩០% នៃផលិតកម្មកាហ្វេសរុបរបស់ប្រទេស។ ភូអឺ ជាតំបន់ផលិតកាហ្វេស្នូល មានទីតាំងនៅក្នុងតំបន់ដាំកាហ្វេដ៏សំខាន់។ ការដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកគ្រាប់កាហ្វេលើកនេះ បានបង្កើនអត្ថប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវដែកដែលមាន ស្ថិរភាព ប្រសិទ្ធភាព និងការចំណាយទាប ហើយបញ្ចូលកម្លាំងថ្មីក្នុងការផ្សព្វផ្សាយ “ផលិតផលយូណានអោយចេញក្រៅខេត្ត” និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មឆ្លងតំបន់៕
អ្នកបកប្រែ៖លីហ្សា Li Zha