សៀវភៅ«លោកXi Jinping ដើរចូលក្នុងផ្ទះប្រជាជន»(ភាគទី២)ត្រូវបានបោះពុម្ពផ្សាយ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលគ្រួសារនីមួយៗជួបជុំគ្នា សៀវភៅ«លោកXi Jinping ដើរចូលក្នុងផ្ទះប្រជាជន»(ភាគទី២)ដែលចងក្រងដោយសហព័ន្ធនារីទូទាំងប្រទេសចិន ត្រូវបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយនារីចិន។
សៀវភៅនេះផ្តោតសំខាន់ទៅលើគ្រួសារ និងប្រទេសជាតិក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈការកត់ត្រាផ្តល់បទសម្ភាសន៍ជាមួយគ្រួសារ និងភូមិចំនួន៣២
ពិពណ៌នាយ៉ាងរស់រវើកពីរឿងរ៉ាវដ៏រំជួលដួងចិត្តរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានសួរសុខទុក្ខប្រជាជន ទស្សនាការផ្លាស់ប្តូរនិងការអភិវឌ្ឍខណៈពេលលោកចុះត្រួតពិនិត្យការងារក្នុងតំបន់ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ដោយបានកត់ត្រាពីសុភមង្គលនិងការផ្លាស់ប្តូររបស់គ្រួសារចិនក្នុងយុគសម័យថ្មី បង្ហាញពីមនោសញ្ចេតនាយកចិត្តទុកដាក់ប្រជាជនរបស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្ស ឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែល“មេដឹកនាំរបស់ប្រជាជនស្រឡាញ់ប្រជាជន ហើយប្រជាជនស្រឡាញ់មេដឹកនាំរបស់ប្រជាជន” ៕