លោក Xi Jinping ៖ ពង្រីកឧត្តមភាពរបស់ខ្លួន ប្រកាន់ខ្ជាប់ការស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ដើម្បីជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មអនាគតរបស់ចិនទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ

ប្រភព: CRI   |    2026-02-13 15:57:52

រសៀល​ថ្ងៃទី ៣០ ខែ​មករា ការិយាល័យនយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្តចិន បាន​រៀប​ចំ​ធ្វើ​កិច្ចប្រជុំសិក្សាជាក្រុមលើកទី២៤អំពី​ការ​រៀបចំចាត់ចែង​ប្រ​កប​ដោយ​ចក្ខុវិស័យវែងឆ្ងាយនិង​​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អនាគត ។ ខណៈពេល​ធ្វើ​ជា​អធិ​បតី​ក្នុង​កិច្ចប្រជុំសិក្សា លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុ​ម្មុយ​នីស្តចិនបាន​គូសបញ្ជាក់ថា បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​និងការធ្វើនវានុវត្តន៍​ខាង​ឧស្សាហកម្មជុំ​ថ្មី​ពន្លឿន​ជំហាន​ទៅ​មុខ បាន​លេចចេញ​បច្ចេកទេសឈានមុខ​ជា​បន្ត​បន្ទាប់​ ដែល​បាន​ណែនាំ​និងគាំទ្រ​​ឱ្យ​​ឧស្សាហកម្ម​អនាគត​ងើប​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស ។ យើង​ត្រូវ​ឈរ​លើមុំនៃយុទ្ធសាស្ត្រស្តីពី​ការ​ជំរុញ​កិច្ច​កសាង​ប្រទេស​ខ្លាំង​ក្លា និង​បុព្វហេតុ​នៃ​ការ​ស្តារភាពរុងរឿងរបស់ប្រជាជាតិចិន ពឹង​ផ្អែក​លើ​លក្ខ​​ខណ្ឌ​​​សត្យានុម័ត ពង្រីក​ឧត្តមភាព​របស់​ខ្លួន​ ប្រកាន់ខ្ជាប់​ការស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ និង​ការ​ពូន​ជ្រំ​ជា​លំដាប់ ដើម្បី​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អនាគត​របស់​ចិន​ទទួល​បាន​សមិទ្ធ​ផល​ថ្មី​ឥតឈប់ឈរ។

លោក Xi Jinping បាន​លើក​ឡើង​ថា ការ​ពូនជ្រំនិង​​អភិវឌ្ឍ​ឧស្សាហកម្ម​អនាគត គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ការចាប់​យក​​ចំណុច​កំពូល​នៃ​​បច្ចេកវិទ្យានិង​ឧស្សាហកម្ម​និង​​ក្តាប់​ជាប់សិទ្ធិម្ចាស់​ការ​ក្នុងការអភិវឌ្ឍ ​ការ​អភិវឌ្ឍ​កម្លាំង​ផលិត​កម្ម​គុណភាពថ្មីនិង​កសាង​ប្រ​ព័ន្ធ​ឧស្សាហកម្ម​ទំនើប ក៏​ដូចជា​ការ​លើក​កម្ពស់​កម្រិត​ជីវភាពរស់​នៅរបស់ប្រជាជននិង​ជំរុញ​ការ​​អភិវឌ្ឍ​ដោយ​គ្រប់ជ្រុង​ជ្រោយ​របស់​មនុស្ស​ និង​វឌ្ឍនភាព​ដោយ​គ្រប់ជ្រុង​ជ្រោយ​របស់​សង្គម ។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​យក​ចិត្ត​ទុក​ដាក់ខ្ពស់​ និង​ផ្តល់​ការ​គាំទ្រ​ខាង​គោលនយោបាយ​យ៉ា​ងខ្លាំង ដើម្បី​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​ឧស្សាហកម្ម​អនា​គត​មាន​និន្នាការ​ដ៏​ល្អប្រសើរ ។ កម្មាភិបាលនិង​អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវ​បង្កើន​ការ​សៀន​សូត្រ​ចំណេះ​ដឹង​អំពី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ឈានមុខ ខិត​ខំប្រឹង​ប្រែង​ដើម្បី​យល់​ដឹង​ពី​​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ យល់​ដឹង​ពី​ឧស្សាហកម្ម​ និង​ប៉ិនប្រសប់ធ្វើ​សេចក្តី​សម្រេច​ចិត្ត៕

លោក Xi Jinping ៖ ពង្រីកឧត្តមភាពរបស់ខ្លួន ប្រកាន់ខ្ជាប់ការស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ដើម្បីជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មអនាគតរបស់ចិនទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ