"ក្លាយជាជនជាតិចិន" ទទួលបានការពេញនិយមនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអន្តរជាតិ

ប្រភព: ការផ្សព្វផ្សាយជឺជាំង   |    2026-01-26 18:09:48

"ក្លាយជាជនជាតិចិន" មិនមែនមានន័យថាផ្លាស់ប្តូរសញ្ជាតិនោះទេ ប៉ុន្តែជានិន្នាការនៃរបៀបរស់នៅបែបចិនដែលកំពុងលេចឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអន្តរជាតិ អ្នកនិយមលេងអ៊ីនធឺណែតបរទេសមានមោទនភាពក្នុងការចែករំលែកជីវិតប្រចាំថ្ងៃបែបចិនរបស់ពួកគេ ហើយថែមទាំងចាប់ផ្តើមប្រកួតផ្សាយផ្ទាល់ដើម្បីមើលថា "តើជីវិតប្រចាំថ្ងៃរបស់នរណាមាននិន្នាការបែបចិនជាងគេ"។ និន្នាការនេះមិនមែនជាការស្វែងរកភាពថ្មី ឬចម្លែកនោះទេ ប៉ុន្តែជាការទទួលស្គាល់យ៉ាងស៊ីជម្រៅចំពោះរបៀបរស់នៅរបស់ជនជាតិចិន។

ឧទាហរណ៍ អ្នកសរសេរប្លុកសុខភាពជនជាតិអាមេរិកម្នាក់បានប្រកាន់យកទម្លាប់ដែលមនុស្សចាស់ជនជាតិចិនតែងតែលើកឡើង "ផឹកទឹកក្តៅអោយបានច្រើន" ជាគោលការណ៍ណែនាំសម្រាប់របៀបរស់នៅថ្មី។ ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​បាន​ចែករំលែក​ថា ព្យាយាមទទួលទាន​ទឹក​ក្តៅ​ឧណ្ហៗ និង​តែ​ខ្ញី​ ជួយ​សម្រួលដល់​បញ្ហា​ក្រពះ​ដែល​​នាងមាន​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ។ នៅមានអ្នកសរសេរប្លុកបរទេសផ្សេងទៀតបានចាប់ផ្តើមហាត់ក្បាច់ Baduanjin (Eight Pieces of Brocade) ដោយចាត់ទុកវាជាវិធីសាស្ត្រថែរក្សាសុខភាពក្នុងការពង្រឹងសុខភាពរាងកាយ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអន្តរជាតិដូចជា TikTok អ្នកនិយមលេងអ៊ីនធឺណែតបរទេសកំពុងធ្វើត្រាប់តាមវិធីសាស្ត្រថែរក្សាសុខភាពបែបចិន ដោយបង្កើតនិន្នាការនៃការអនុវត្ត "បញ្ជីនៃរបៀបរស់នៅបែបចិន"។ ខ្លឹមសារតាមអ៊ីនធឺណែតទាំងនេះបង្កើតបានជាវប្បធម៌រងមួយ ដែលផ្តោតលើរបៀបរស់នៅបែបចិន ក្នុងនោះអ្នកនិយមលេងអ៊ីនធឺណែតមកពីជុំវិញពិភពលោកមានសកម្មភាពជារៀងរាល់ថ្ងៃ ដោយជំរុញទៅជាក្រុមអ្នកមានឥទ្ធិពលលើបណ្តាញអ៊ីនធឺណែត ក្នុងការចែករំលែកពីបទពិសោធន៍នៃការរស់នៅបែបចិន។

អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនក៏បាននិយាយផងដែរថា បន្ទាប់ពីបានទៅដល់ប្រទេសចិនជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងនេះ គោលគំនិតពីមុនរបស់ពួកគេត្រូវបានលុបចោលទាំងស្រុង។ ចាប់ពីការចង់ដឹងចង់ឃើញ និងធ្វើត្រាប់តាម រហូតប្រទះឃើញពីរបៀបរស់នៅថ្មីដែលអាចកែលម្អស្ថានភាពរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព ហើយទីបំផុតមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបរស់នៅបែបចិន។ ប្រហែលជា រលកនៃការគាំទ្ររបៀបរស់នៅបែបចិននេះចាប់ផ្តើមពីការចង់ដឹងចង់ឃើញអំពីអាថ៌កំបាំងភាគបូព៌ា ប៉ុន្តែតាមពិតទៅ វាបានចាក់ឫសគល់នៅក្នុងភាពទាក់ទាញនៃវប្បធម៌ និងអត្ថប្រយោជន៍ជាក់ស្តែង។ វាមិនត្រឹមតែជាបាតុភូតនៃការទាក់ទាញចំណាប់អារម្មណ៍ខ្លាំងតាមបណ្តាញអ៊ីនធឺណែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការស្វែងរកយ៉ាងក្លៀវក្លារបស់អ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោក ដើម្បីជីវិតកាន់តែប្រសើរឡើង ៕

អ្នកបកប្រែ៖លីហ្សា Li Zha

"ក្លាយជាជនជាតិចិន" ទទួលបានការពេញនិយមនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអន្តរជាតិ