ប្រទេស​ចិន​ដាក់​លិខិត​អនុម័ត​ស្តីពី​​«កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​អភិរក្សនិង​ប្រើ​ប្រាស់ជីវចម្រុះសមុទ្រ​ ​»ជូន​អង្គការសហប្រជាជាតិដើម្បី​តម្កល់​ទុក​ជា​ឯកសារ

ប្រភព: CRI   |    2025-12-24 16:57:39

វេប​សាយ​ផ្លូវ​ការ​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ថា​ ប្រទេស​ចិន​បាន​ដាក់​លិខិត​អនុម័តកិច្ច​ព្រម​ព្រៀង​ស្តីពី​«ការអភិរក្ស​និង​ប្រើ​ប្រាស់​ជីវចម្រុះ​សមុទ្រ​នៅ​ក្រៅ​ដែន​យុត្តធិការ​ជាតិ​នៃ​អនុសញ្ញាសហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ ​»ជូន​អង្គការ​សហប្រជាជាតិដើម្បីតម្កល់​ទុកជា​ឯកសារ។

ប្រទេស​ចិន​បាន​ចូល​រួម​ការ​ចរចា​នៃ​​​«កិច្ច​ព្រម​ព្រៀង»នេះក្នុង​ដំណើរ​ការ​ទាំង​មូល​ នៅ​ថ្ងៃ​ដំបូង​នៃការបើក​ចំហឱ្យ​​ចុះ​ហត្ថលេខា​លើ​«កិច្ច​ព្រម​ព្រៀង»នេះ ប្រទេស​ចិនក៏​បាន​ចុះហត្ថលេខាភ្លាម​​​ដែល​បាន​ក្លាយ​ជាក្រុម​រដ្ឋ​ហត្ថលេខីដំបូង​គេ​ ។ ថ្ងៃ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០២៥​ សន្និសីទ​លើក​ទី​១៨​នៃ​គណៈក​ម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី​១៤​បាន​អនុម័ត​លើ​សេចក្តី​សម្រេចចិត្ត​ស្តីពី​ការ​ឱ្យ​សច្ចាបន​​​​​«កិច្ច​ព្រម​ព្រៀង» នេះ ប្រទេស​ចិន​បាន​ក្លាយ​ជា​រដ្ឋ​ហត្ថលេខី​ចាប់​ពី​ថ្ងៃ​ដែល​​​​​«កិច្ច​ព្រម​ព្រៀង»នេះចូល​ជា​ធរមាន។

«កិច្ច​ព្រម​ព្រៀង»នេះ​ទទួល​បាន​ការ​ឯកភាព​ពីប្រទេស​ជាង​១៩០ដោយ​ឆ្លងកាត់ការ​ចរចា​រអស់យៈពេល​១៩​ឆ្នាំ​​ លោក​ Guterres បាន​កោត​សរសសើរ​ថា ​ការ​ដាក់​ចេញ​នូវ​​​​​​«កិច្ច​ព្រម​ព្រៀង»នេះបាន​បង្ហាញពី​កម្លាំង​ពហុភាគី​និយម​ លោកសម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ចូល​ជា​ធរមាន​​​​​​​នៃ«កិច្ច​ព្រម​ព្រៀង»នៅពេល​ដ៏​ខ្លី​​ខាង​មុខ ​ ដោយ​ថ្លែងថា​ នេះ​ជាសមិទ្ធផល​ជាប្រវត្តិសាស្រ្ត​នៃ​ការ​ការអភិរក្ស​សមុទ្រ​និង​ពហុភាគី​និយម​៕

ប្រទេស​ចិន​ដាក់​លិខិត​អនុម័ត​ស្តីពី​​«កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​អភិរក្សនិង​ប្រើ​ប្រាស់ជីវចម្រុះសមុទ្រ​ ​»ជូន​អង្គការសហប្រជាជាតិដើម្បី​តម្កល់​ទុក​ជា​ឯកសារ