លោកត្រាំបានបញ្ជាឱ្យបិទទាំងស្រុងមិនឱ្យនាវាដឹកជញ្ជូនប្រេងដែលត្រូវបានដាក់ទណ្ឌកម្មចេញ-ចូលពីប្រទេសវេណេស៊ុយអេឡា

ប្រភព: CRI   |    2025-12-17 17:29:09

ថ្ងៃទី​១៦ ខែធ្នូ ​លោកត្រាំ​ប្រធានាធិបតីអាមេរិកបាន​បង្ហោះសារ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា​ រដ្ឋាភិបាល​វេណេស៊ុយអេឡាត្រូវ​បាន​ដាក់​បញ្ចូល​ជា​ “​អង្គការភេរវកម្ម​ក្រៅ​ប្រទេស​”​ ​ដូច្នេះ​នៅ​ថ្ងៃដដែល  ​លោក​បាន​បញ្ជា​ឱ្យ​ “បិទទាំងស្រុង​”​មិន​ឱ្យ​​នាវា​ដឹកជញ្ជូន​ប្រេង​​ដែល​ត្រូវបាន​​ដាក់​ទណ្ឌកម្ម​​និង​ចេញ-ចូល​ប្រទេស​វេណេស៊ុយអេឡា​។

សូមបញ្ជាក់ថា​ នាពេលថ្មីៗនេះ ​​អាមេរិកបាន​ដាក់​ពង្រាយ​នាវា​យោធា​ជា​ច្រើននៅ​លំហសមុទ្រ​ការ៉ាប៊ីន​ក្បែរ​ប្រទេសវ៉េណេស៊ុយអេឡា ​ក្រោម​ហេតុផល “ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន”​ ដើម្បី​ដាក់សម្ពាធទៅលើប្រទេសវ៉េណេស៊ុយអេឡា។

ថ្ងៃទី​១៦ ខែធ្នូ ​លោកDelcyRodriguez​អនុប្រធានាធិបតី​និង​ជា​រដ្ឋមន្ត្រី​​ក្រសួង​ប្រេងកាត​វ៉េណេស៊ុយអេឡា​បាន​លើកឡើងថា​ ​ករណីដែល​រដ្ឋាភិបាល​អាមេរិក​បិទ​មិន​ឱ្យ​នាវា​ដឹកជញ្ជូន​ប្រេង​ដែល​ត្រូវបាន​​ដាក់​ទណ្ឌកម្ម​​និង​ចេញ-ចូល​ប្រទេស​វេណេស៊ុយអេឡា​គឺ​ល្មើស​នឹង​ច្បាប់​អន្តរជាតិ៕

លោកត្រាំបានបញ្ជាឱ្យបិទទាំងស្រុងមិនឱ្យនាវាដឹកជញ្ជូនប្រេងដែលត្រូវបានដាក់ទណ្ឌកម្មចេញ-ចូលពីប្រទេសវេណេស៊ុយអេឡា