ក្រសួងការពារជាតិកម្ពុជា៖ ចំនួនអ្នកស្លាប់ដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃចុងក្រោយបានកើនឡើងដល់ ៦ នាក់
ក្រសួងការពារជាតិកម្ពុជាបាននិយាយនៅថ្ងៃទី ៩ ថា ជនស៊ីវិលកម្ពុជាពីរនាក់ទៀតបានស្លាប់នៅក្នុងការជម្លោះព្រំដែនជាមួយប្រទេសថៃនៅព្រឹកព្រលឹមនៃថ្ងៃនោះ។ ជម្លោះតាមព្រំដែនចុងក្រោយនេះបានឆក់យកជីវិតជនស៊ីវិលកម្ពុជាចំនួនប្រាំមួយនាក់។
ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា កងទ័ពថៃបានបន្តបាញ់ប្រហារលើកងទ័ព និងជនស៊ីវិលកម្ពុជាចាប់ពីយប់ថ្ងៃទី ៨ ដល់ព្រឹកព្រលឹមថ្ងៃទី ៩។ "នៅម៉ោង 00:៥៩ ថ្ងៃទី ៩ កងទ័ពថៃបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ ដោយបានសម្លាប់ជនស៊ីវិលពីរនាក់ដែលកំពុងបើកបរលើផ្លូវជាតិមួយ ហើយពួកគេត្រូវបានវាយប្រហារដោយបំណែកពីគ្រាប់កាំភ្លើងធំរបស់ថៃ"។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ផងដែរថា ចាប់ពីម៉ោង ០៤:៤៥ ថ្ងៃទី ៩ កងទ័ពថៃបានបន្តវាយប្រហារទីតាំងជាច្រើននៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់៕
អ្នកយកព័ត៌មាន៖ Wu Changwei
អ្នកបកប្រែ៖ Shen Yan(កល្យាណ)