ប្រព័ន្ធផ្សព្វផ្សាយជប៉ុន៖ ទឹកហៀរចេញពីអាងស្តុកឥន្ធនៈដែលប្រើរួចនៅរោងចក្រនុយក្លេអ៊ែរមួយរបស់ជប៉ុន ដោយសារតែការរញ្ជួយដីខ្លាំង
ប្រភព: គេហទំព័រព័ត៌មានចិន |
2025-12-10 11:51:30
យោងតាមកាសែត "Mainichi Shimbun"របស់ប្រទេសជប៉ុន នៅថ្ងៃទី ៩ ម៉ោងក្នុងតំបន់ សាជីវកម្មកាកសំណល់នុយក្លេអ៊ែរជប៉ុនបានបញ្ជាក់ថា ទឹកប្រហែល ៤៥០ លីត្រដែលមានផ្ទុកសារធាតុវិទ្យុសកម្មបានហៀរចេញពីអាងឥន្ធនៈដែលប្រើប្រាស់រួចនៃរោងចក្រប្រព្រឹត្តកម្មកាកសំណល់នុយក្លេអ៊ែរនៅក្នុងភូមិ Rokkasho ស្រុក Aomori ដោយសារតែការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រនៅក្នុងសមុទ្រក្បែរស្រុក Aomori។
ដូចដែលបានរាយការណ៍ពីមុនមក ការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័របានកើតឡើងនៅក្នុងសមុទ្រភាគខាងកើតនៃស្រុក Aomori នៅម៉ោងប្រហែល ២៣:១៥ យប់ ម៉ោងក្នុងតំបន់ នៅថ្ងៃទី ៨៕
អ្នកបកប្រែ៖ Shen Yan(កល្យាណ)