ពិព័រណ៍CIIEលើកទី ៨ បានបើកដំណើរការ ដោយទាក់ទាញអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមកចូលរួម

ប្រភព: The Paper   |    2025-11-06 14:49:15

ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៨ (CIIE) បានបើកដំណើរការនៅទីក្រុងសៀងហៃ ប្រទេសចិន នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។ នៅព្រឹកនោះ អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិបានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតជាតិនៅទីក្រុងសៀងហៃ ដើម្បីយកព័ត៌មានអំពីពិធីបើកសម្ពោធនៅក្នុងមជ្ឈមណ្ឌលព័ត៌មាន។ ពិព័រណ៍ CIIE ឆ្នាំនេះទាក់ទាញអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបរទេសច្រើនជាងឆ្នាំមុន។

ប្រទេស តំបន់ និងអង្គការអន្តរជាតិសរុបចំនួន ១៥៥ បានចូលរួមក្នុងពិព័រណ៍ CIIE ឆ្នាំនេះ ដោយមានក្រុមហ៊ុនបរទេសចំនួន ៤១០៨ បានចូលរួមតាំងពិព័រណ៍។ ទំហំផ្ទៃដីតាំងពិព័រណ៍សរុបលើសពី ៤៣ ម៉ឺនម៉ែត្រការ៉េ ហើយក្រុមហ៊ុនអាមេរិករក្សាបានទំហំផ្ទៃដីតាំងពិព័រណ៍ធំបំផុតក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា​។ វេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឆែវ ដែលប្រារព្ធឡើងក្នុងពេលដំណាលគ្នានឹងរួមបញ្ចូលសាខាវេទិកាចំនួន ៣៣ និងកិច្ចប្រជុំបិទទ្វារ។ លើសពីនេះ សកម្មភាពគាំទ្រជាង ៨០ រួមទាំងការចរចាពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគ នឹងត្រូវធ្វើឡើង៕

 

អ្នកយកព័ត៌មាន៖ Zhu Weihui

អ្នកបកប្រែ៖ លីហ្សា

ពិព័រណ៍CIIEលើកទី ៨ បានបើកដំណើរការ ដោយទាក់ទាញអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមកចូលរួម