ប្រទេសចិន និងឡាវ ដាក់ឲ្យដំណើរការរថយន្តក្រុងឆ្លងដែនលើកដំបូង

ប្រភព: កាសែតយូណានដេលី   |    2025-11-05 16:53:35

នៅម៉ោង ១០ ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ពិធីបើកឲ្យដំណើរការរថយន្តក្រុងដឹកអ្នកដំណើរអន្តរជាតិដំបូងរវាងស្ថានីយ៍រថភ្លើងម៉ូហាន (នៅប្រទេសចិន) និងបទិន (នៅប្រទេសឡាវ) លើផ្លូវរថភ្លើងចិន-ឡាវ ត្រូវបានធ្វើឡើងនៅទីលានស្ថានីយ៍រថភ្លើងម៉ូហាន ក្នុងប្រទេសចិន។ នេះជាការបើកផ្លូវដឹកអ្នកដំណើរអន្តរជាតិដំបូងដែលដំណើរការដោយប្រើគំរូរថយន្តក្រុងរវាងប្រទេសទាំងពីរ។

ផ្លូវនេះមានប្រវែងប្រមាណ ១៦ គីឡូម៉ែត្រ ដោយមានស្ថានីយ៍រថភ្លើងម៉ូហាន ក្នុងប្រទេសចិន និងស្ថានីយ៍រថភ្លើងបទិន ក្នុងប្រទេសឡាវ ជាចំណុចចាប់ផ្តើម និងបញ្ចប់ ដែលអនុញ្ញាតឱ្យឈប់នៅច្រកព្រំដែនរវាងប្រទេសទាំងពីរសម្រាប់ការបំពេញបន្ថែមអ្នកដំណើរ។ ការធ្វើដំណើរចំណាយពេល ៥០ នាទី ជាមួយនឹងការចេញដំណើរទៅវិញទៅមកចំនួន ៥ ដងក្នុងមួយថ្ងៃ។

ការបើកផ្លូវនេះធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវភាពងាយស្រួលនៃការដឹកជញ្ជូននៅក្នុងតំបន់ព្រំដែនរវាងប្រទេសចិន និងឡាវ ដោយផ្តល់នូវជម្រើសថ្មីដែលមានសុវត្ថិភាព ប្រសិទ្ធភាព ផាសុកភាព និងសន្សំសំចៃសម្រាប់ការធ្វើដំណើរឆ្លងដែនសម្រាប់ប្រជាជនមកពីប្រទេសទាំងពីរ និងក្រៅប្រទេស៕

អ្នកបកប្រែ៖ លីហ្សា

ប្រទេសចិន និងឡាវ ដាក់ឲ្យដំណើរការរថយន្តក្រុងឆ្លងដែនលើកដំបូង