ប្រជាជនចិនធ្វើដំណើរទេសចរណ៍ចំនួន ៤,៩៩ ពាន់លាននាក់ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥

ប្រភព: កាសែតយូណានដេលី   |    2025-11-04 15:22:21

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងវប្បធម៌ និងទេសចរណ៍ប្រទេសចិន ទីផ្សារទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិនមានចំនួន ៤,៩៩ ពាន់លាននាក់ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ដែលបានកើនឡើងចំនួន ៧៦១ លាននាក់ និងមានកំណើន ១៨,០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនេះ អ្នករស់នៅទីក្រុងមានចំនួន ៣,៧៨ ពាន់លាននាក់ កើនឡើង ១៥,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អ្នករស់នៅជនបទមានចំនួន ១,២០ ពាន់លាននាក់ កើនឡើង ២៥,០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ប្រជាជនក្នុងស្រុកបានចំណាយប្រាក់ចំនួន ៤,៨៥ ទ្រីលានយាន់លើវិស័យទេសចរណ៍ ដែលមានការកើនឡើង ០,៥ ទ្រីលានយាន់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានកំណើន ១១,៥%។ ក្នុងចំណោមនេះ អ្នករស់នៅទីក្រុងបានចំណាយប្រាក់ ៤,០៥ ទ្រីលានយាន់លើវិស័យទេសចរណ៍ ដែលកើនឡើង ៩,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អ្នករស់នៅជនបទបានចំណាយប្រាក់ ០,៨ ទ្រីលានយាន់ លើវិស័យទេសចរណ៍ ដែលកើនឡើង ២៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អ្នកបកប្រែ៖លីហ្សា

ប្រជាជនចិនធ្វើដំណើរទេសចរណ៍ចំនួន ៤,៩៩ ពាន់លាននាក់ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥