ដើមចមនិងចរិតនៃបញ្ហាតៃវ៉ាន់

ប្រភព: CRI   |    2025-10-28 18:00:49

ការវិវត្តនៃបញ្ហាតៃវ៉ាន់ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជោគវាសនា​របស់ប្រជាជាតិចិន​តាំង​ពី​ចូល​សម័យ​ទំនើប​មក​ ។ ៨០ឆ្នាំ​មុន​ ប្រជាជន​ចិន​ទទួល​បាន​ជ័យជម្នះដ៏មហិមាក្នុង​សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដូច្នេះ​តៃវ៉ាន់​ក៏បាន​ស្តារ​អធិបតេយ្យភាពចំពោះតៃវ៉ាន់​ឡើងវិញ ។ បន្ទាប់​មក​មិន​ជា​យូរ​ប៉ុន្មាន​ ដោយ​មក​ពីកើត​មាន​​សង្គ្រមស៊ីវិល​​ជាបន្តបន្ទាប់​និង​រង​ការ​ជ្រៀតជ្រែក​ពីកម្លាំង​ខាង​ក្រៅ បាន​ជា​ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ត្រូវ​​ស្ថិតក្នុង​គ្រាពិសេស ពោល​គឺ​មាន​ការ​បដិបក្ខគ្នាខាង​នយោបាយ​ក្នុង​រយៈពេល​យូរ ហើយ​ក៏បាន​កើត​ជា​​បញ្ហា​តៃវ៉ាន់ ។ បញ្ហា​តៃវ៉ាន់​កើត​ឡើង​ដោយ​សារប្រជាជាតិ​មាន​ភាព​ទន់​ខ្សោយ ជា​បញ្ហា​ដែ​ល​បន្សល់​ទុក​ក្នុ​ងសង្គ្រាមស៊ីវិល​ចិន​​នៅ​ទសវត្សរ៍ឆ្នាំ៤០​នៃ​សតវត្សរ៍​មុន​ ហើយ​ជាកិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេស​ជាតិ​និង​ប្រជាជាតិ​ ដែល​​ត្រូវ​ដោះស្រាយឱ្យ​ជ្រះស្រឡះតាម​រយៈ​ការ​ស្តារភាពរុង​រឿង​ដ៏អស្ចារ្យ​របស់​ប្រជាជាតិចិនឡើងវិញ​​ ។

គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ បញ្ហា​តៃវ៉ាន់​បាន​កើ​តឡើង​ជាង​​៧០ឆ្នាំ​ហើយ​ ដើម្បីដោះស្រាយ​បញ្ហា​តៃវ៉ាន់ បក្ស​កុម្មុយនីស្តចិន​ រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​បាន​ធ្វើ​កិច្ច​ខិត​ខំប្រឹងប្រែង​ឥតឈប់ឈរ​ក្នុង​រយៈពេល​យូរ​ ។ ក្រោម​ការ​ដឹក​នាំ​ដ៏​មុតមាំ​របស់បក្សកុម្មុយនីស្ត ប្រជាជាតិចិន​​បាន​ចារទំព័រថ្មី​អំពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន អរិយធម៌​របស់​​ប្រជាជាតិចិន​បាន​បំផុសកម្លាំង​ជីវិត​ថ្មី ដែល​បានបង្កើត​ជា​​មូលដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​តៃវ៉ាន់ និង​សម្រេច​បាននូវ​ការ​បង្រួប​បង្រួម​ជាតិ ។ ជនរួមជាតិតៃវ៉ាន់​ចំនួន​២៣០លាន​នាក់​ សុទ្ធតែជាផ្នែក​មួយ​របស់​ប្រជាជាតិ​ចិន​ ហើយ​សុទ្ធតែ​ជា​ជនជាតិចិន​ ។  ទោះ​បីជា​មាន​របបសង្គម​ខុស​គ្នា​ តែ​មិន​អាច​កែប្រែ​ការ​ពិត​ជាក់ស្តែង​ដ៏សត្យានុម័តឡើយ ពោល​គឺ​ត្រើយ​ទាំងសងខាង​នៃច្រកសមុទ្រតៃវ៉ាន់​ ជាប្រទេសតែ​មួយ​និងជា​​ជាតិ​សាសន៍​តែមួយ​ ។ ត្រើយ​ទាំង​សងខាង​នៃច្រក​សមុទ្រ​តៃវ៉ាន់​ មិន​មែនជា​ទំនាក់ទំនង​រវាង​ប្រទេស​និ​ងប្រទេស​ ហើយ​ក៏មិន​មែន​ជា​ចិន​មួយ​និង​តៃវ៉ាន់​មួយ​នោះ​ទេ ។ ឱ្យ​តែ​មិន​ធ្វើ​សកម្មភាព​​បំបែក​បំបាក់​ប្រទេស​ជាតិ និង​ទទួល​ស្គាល់​ថាត្រើយ​ទាំង​សងខាង​សុទ្ធតែជា​ជនជាតិចិន​ និង​គ្រួសារតែ​មួយ​ នោះ ត្រើយ​ទាំងសងខាង​អាច​អង្គុយ​ទល់​មុខ​គ្នា​​ ធ្វើ​កិច្ចសន្ទនា​និង​ការ​ប្រាស្រ័យទាក់ទង  ដើម្បី​ដោះស្រាយ​ទំនាស់ និង​បង្កើន​​ទំនុក​ចិត្តរវាងគ្នានិង​គ្នា​ ក្នុង​ន័យ​​បើក​ទំព័រ​ថ្មី​សម្រាប់​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់ត្រើយទាំង​សងខាង ក៏ដូចជា​ប្រមូល​ផ្តុំ​គំនិត​ឯកភាព​រួម​ ដើម្បី​សម្រេចបាននូវ​ការ​បង្រួបបង្រួមមាតុប្រទេស​៕​

ដើមចមនិងចរិតនៃបញ្ហាតៃវ៉ាន់