យន្តហោះនិងឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាមេរិកបានធ្លាក់ជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង
តាមការផ្សាយដំណឹងនៃកងនាវាចម្បាំងប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា នៅប្រហែលម៉ោង១៤និង៤៥នាទី ថ្ងៃទី២៦ ខែតុលា តាមម៉ោងក្នុងតំបន់ ឧទ្ធម្ភាគចក្រ MH-60R Seahawk F/A-18F មួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក ដែលស្ថិតនៅក្រោមឱវាទនៃកងកម្លាំងវាយប្រហារតាមដែនសមុទ្ររបស់ក្រុមឧទ្ធម្ភាគចក្រទី៧៣ បានធ្លាក់នៅលំហសមុទ្រចិនខាងត្បូង ខណៈពេលហោះហើរចេញពីនាវាផ្ទុកយន្តហោះឈ្មោះ Nimitz ដើម្បីបំពេញភារកិច្ច។ បុគ្គលិកបីនាក់លើឧទ្ធម្ភាគចក្រនេះត្រូវបានជួយសង្គ្រោះទាំងអស់។
ដោយឡែក នៅម៉ោង១៥និង១៥នាទី ថ្ងៃទី២៦ ខែតុលា តាមម៉ោងក្នុងតំបន់ យន្តហោះចម្បាំង F/A-18 Strike Fighter មួយគ្រឿង ដែលស្ថិតនៅក្រោមឱវាទនៃកងកម្លាំងវាយប្រហាររបស់ក្រុមយន្តហោះចម្បាំងទី២២ បានធ្លាក់នៅលំហសមុទ្រចិនខាងត្បូងដូចគ្នា ខណៈពេលហោះហើរចេញពីនាវាផ្ទុកយន្តហោះឈ្មោះ Nimitz ដើម្បីបំពេញភារកិច្ច ។ បុគ្គលិកពីរនាក់ក៏ត្រូវបានជួយសង្គ្រោះ។
កងទ័ពអាមេរិកបានអះអាងថា បាននិងកំពុងធ្វើការស៊ើបអង្កេតអំពីមូលហេតុដែលបណ្តាលឱ្យកើតមានករណីធ្លាក់យន្តហោះនិងឧទ្ធម្ភាគចក្រទាំងពីរលើកនេះ ៕