សន្និសីទ​ពេញ​អង្គលើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​​ទី​​២០​ពិភាក្សា​និង​អនុម័តលើ​សេចក្តី​ស្នើស្តីពីផែនការ​៥​ឆ្នាំ​ទី​១៥​

ប្រភព: CRI   |    2025-10-24 17:20:56

សន្និសីទ​ពេញ​អង្គលើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​​ទី​​២០​បាន​បើកធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៣​ខែ​តុលាដែល​រៀប​ចំ​ដោយ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​។ លោក ​Xi Jinping​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បានថ្លែង​សុន្ទរកថាគន្លឹះ​។

សន្និសីទ​ពេញ​អង្គ​បាន​ស្តាប់​និង​ពិគ្រោះ​ពិភាក្សា​លើ​របាយការណ៍​ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិនដែល​ថ្លែង​ដោយ​លោក ​Xi Jinping​ ព្រម​ទាំង​​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​លើ​«សំណើ​របស់មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ស្តីពី​ការតាក់​តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គមជាតិ​ចិន​  ​»។ ​លោក Xi Jinpingបាន​បកស្រាយ​​អំពី​សេចក្តី​ព្រាង​នៃសំណើក្នុង​​អង្គសន្និសីទ​៕

សន្និសីទ​ពេញ​អង្គលើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​​ទី​​២០​ពិភាក្សា​និង​អនុម័តលើ​សេចក្តី​ស្នើស្តីពីផែនការ​៥​ឆ្នាំ​ទី​១៥​