សេចក្តីប្រកាសនៃសន្និសីទ​ពេញ​អង្គលើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​​ទី​​២០​ (ដកស្រង់)

ប្រភព: CRI   |    2025-10-24 17:19:02

សន្និសីទ​ពេញ​អង្គលើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​​ទី​​២០​បាន​បើកធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៣​ខែ​តុលាដែល​រៀប​ចំ​ដោយ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​។ លោក ​Xi Jinping​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បានថ្លែង​សុន្ទរកថាគន្លឹះ​។

សន្និសីទ​ពេញ​អង្គ​បាន​ស្តាប់​និង​ពិគ្រោះ​ពិភាក្សា​លើ​របាយការណ៍​ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិនដែល​ថ្លែង​ដោយ​លោក ​Xi Jinping​ ព្រម​ទាំង​​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​លើ​«សំណើ​របស់មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ស្តីពី​ការតាក់​តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គមជាតិ​ចិន​  ​»។ ​លោក Xi Jinpingបាន​បកស្រាយ​​អំពី​សេចក្តី​ព្រាង​នៃសំណើក្នុង​​អង្គសន្និសីទ​។

សន្និសីទ​ពេញ​អង្គបានវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការអភិវឌ្ឍប្រទេសចិនក្នុង អំឡុងពេលផែនការ ៥ឆ្នាំ ទី១៤” ។ សន្និសីទ​ពេញ​អង្គបានគូសបញ្ជាក់ថា  ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាល“ផែនការ ៥ឆ្នាំ ទី១៥”ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោម៖ ប្រកាន់ខ្ជាប់នូវការដឹកនាំទាំងស្រុងរបស់បក្ស ប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព   ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការកែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់នូវការគ្លបផ្សំគ្នារវាងទីផ្សារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលប្រកបដោយសមត្ថភាព និងប្រកាន់ខ្ជាប់នូវការគ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍ និងសន្តិសុខ។

សន្និសីទ​ពេញ​អង្គបានកំណត់គោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល “ផែនការ ៥ឆ្នាំ ទី១៥”៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្រេចបានសមិទ្ធផលដ៏លេចធ្លោ ការពឹងផ្អែកលើខ្លួនឯងខាងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានលើកកម្ពស់យ៉ាងខ្លាំង​  ការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយទទួលបានសមិទ្ធផលថ្មី​​ កម្រិតអរិយធម៌សង្គមទទួលបានការលើកកម្ពស់យ៉ាងលេចធ្លោ គុណភាពនៃ​ជីវិតរស់នៅ​របស់​ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការ​កសាង​ប្រទេស​ចិន​ដ៏​ស្រស់​ស្អាត​ទទួលបានការ​រីក​ចម្រើន​ដ៏​សំខាន់   របាំង​សន្តិសុខ​ជាតិ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ​។ រដ្ឋាភិបាលចិននឹងបន្តខិតខំប្រឹងប្រែងរយៈពេលប្រាំឆ្នាំទៀតផ្អែកលើមូលដ្ឋានទាំងនេះ ហើយនៅឆ្នាំ ២០៣៥  ប្រទេសចិននឹងសម្រេចបាននូវលើកកម្ពស់គួរឱ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្លាំងការពារជាតិ កម្លាំងជាតិចម្រុះ និងឥទ្ធិពលអន្តរជាតិ ហើយផលិតផលក្នុងស្រុកសរុប ក្នុងមនុស្សម្នាក់ៗរបស់ចិននឹងឈានដល់កម្រិតនៃប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម ជីវភាពរបស់ប្រជាជននឹងកាន់តែប្រកបដោយសុភមង្គល និងល្អប្រសើរ ហើយការធ្វើទំនើបកម្មសង្គមនិយមនឹងសម្រេចបានជាមូលដ្ឋាន៕

សេចក្តីប្រកាសនៃសន្និសីទ​ពេញ​អង្គលើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​​ទី​​២០​ (ដកស្រង់)