ផ្កាយពីររះទន្ទឹមគ្នា

ប្រភព: កាសែតយូណានដេលី   |    2025-10-16 16:16:57

នៅពេលយប់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៃសកម្ពុជា ពន្លឺចែងចាំងយ៉ាងស្រទន់នៅលើច្រករបៀងវប្បធម៌កម្ពុជា-ចិន។ លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​សិល្បៈ​ខេត្ត​សៀមរាប បាន​អោន​ចុះ​ដើម្បី​តម្រង់​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដ៏​ប្រណិត។ នៅក្បែរនោះ រូបភាពរាប់រយដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីនៃខេត្តយូណាន ប្រទេសចិន និងប្រទេសកម្ពុជា។ នៅចំពោះមុខគាត់ ចម្លាក់ថ្មអង្គរដ៏ប្រណិតសម្លៀក​បំពាក់ប្រពៃណីខ្មែរ និងផលិតផលប៉ាក់ជនចាតិយីខេត្តយូណាន ត្រូវបង្ហាញក្បែរគ្នា ហាក់បីដូចជាកំពុងធ្វើកិច្ចសន្ទនាដ៏ស្ងៀមស្ងាត់។ ជាការពិត​​ នេះ​ជាការ​ដំឡើង​សម្រាប់​កម្មវិធីតែ និងពិភពលោក៖ ភាពសុខដុមរមនាសាកល និងទិវាបេតិកភណ្ឌវប្បធម៌អរូបី "ផ្លូវសូត្រដ៏ត្រចះត្រចង់៖ វត្ថុសិប្បកម្មតម្បាញ" កម្ពុជា-ចិន លោក មួន សុភាព បាន​ដឹកនាំ​ក្រុម​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ខ្លួន​ជា​លើក​ចុង​ក្រោយ​សម្រាប់​ព្រឹត្តិការណ៍​ធំ​នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា។



ពេលវេលាត្រលប់ទៅមួយឆ្នាំមុន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ ច្រករបៀងវប្បធម៌កម្ពុជា-ចិន បានបើកសម្ពោធជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ពាក្យស្លោក  "ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ"  បានបន្លឺឡើងដូចខ្យល់និទាឃរដូវ ធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានចំណាប់អារម្មណ៍។ ក្នុងនាមជាកម្លាំងជំរុញមួយនៅពីក្រោយគំនិតផ្តួចផ្តើមនេះ លោក មួន សុភាព យល់ឃើញថា នេះ​មិន​ត្រឹម​តែ​ជា​ពាក្យ​ស្លោក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្តេជ្ញា​ចិត្ត​វប្បធម៌​ដ៏មានទម្ងន់ផង​ដែរ។

លោកបាននិយាយ​ថា​ ខេត្ត​សៀមរាប និង​ខេត្តយូណាន​ប្រៀប​ដូច​ផ្កាយ​ពីរ ដែល​បំភ្លឺ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅក្នុងក្រសែភ្នែករបស់លោក តារាទាំងពីរនៅមិនឆ្ងាយប៉ុន្មានទេ សម្រាប់រាល់ការតាំង​ពិព័រណ៍​ រាល់ព្រឹត្តិការណ៍ និងរាល់ការជួបជាមួយការតាំង​ពិព័រណ៍​ ធ្វើឱ្យរស្មីរបស់ពួកគេកាន់តែច្បាស់ និងគួរឱ្យចាប់អារម្មណ៍។



នាថ្ងៃទី ២៧ ខែកញ្ញា កម្មវិធីតែ និងពិភពលោក៖ ភាពសុខដុមរមនាសាកល និងទិវាបេតិកភណ្ឌវប្បធម៌អរូបី "ផ្លូវសូត្រដ៏ត្រចះត្រចង់៖ វត្ថុសិប្បកម្មតម្បាញ" កម្ពុជា-ចិន ត្រូវបានប្រារព្ធឡើងដោយជោគជ័យ។ លោក មួន សុភាពបាន​និយាយ​ដោយ​ឈរ​នៅ​ក្នុង​ហ្វូង​មនុស្ស​ដោយ​ទឹក​មុខ​ញញឹម​ថា នេះ​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​តាំង​ពិព័រណ៍​នោះ​ទេ វា​ជា​ការ​ជួប​គ្នា​នៃដួង​ព្រលឹង។ គាត់បានមើលពេលដែលអ្នកទស្សនាឈប់នៅស្តង់ សួរសំណួរ ឬថតក្បាច់រាំដ៏គួរសមរបស់អ្នកសម្តែងដោយកាមេរ៉ារបស់ពួកគេ ហើយអារម្មណ៍កក់ក្តៅបានដក់ជាប់ក្នុងចិត្តរបស់គាត់។ ខេត្តសៀមរាប និងខេត្ត​យូណាន​កំពុង​ខិតខំ​តភ្ជាប់​ប្រជាជន​ដែលមាន​ភាសា និង​ពណ៌​ស្បែក​ខុសៗ​គ្នា​តាមរយៈ​ចំណង​វប្បធម៌។

ចាប់តាំងពីបើកដំណើរការច្រករបៀងវប្បធម៌ចិន-កម្ពុជាបានបើកជាផកលូវការមក វា​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ និង​ការ​ចូលរួម​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​មួយ​លាន​នាក់​។ ពីប្រារព្ធឡើងជាបន្តបន្ទាប់នូវពិព័រណ៍ប្រធានបទ"ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក"  និង"សត្វគោជួបនឹងពស់៖  ពិព័រណ៍វត្ថុបុរាណអច្ឆរិយៈប្រទេសកម្ពុជា-ខេត្តយូណាន(ប្រទេសចិន)"ទៅដល់រៀបចំផ្សារច្នៃប្រឌិតគុនមីង ១៩០៣ ព្រឹត្តិការណ៍នីមួយៗបានដូចដុំគ្រួសទម្លាក់ចូលទៅក្នុងបឹង និងបង្កើតជារលក​ឥតឈប់ឈរ។



  

"ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ"  បានឆ្លងកាត់ការផ្សព្វផ្សាយទីផ្សារទេសចរណ៍តាមលក្ខខណ្ឌធម្មតា។ នៅក្នុងចិត្តរបស់លោក មួន សុភាព ទាំងនេះគឺបានក្លាយជាជំនឿមួយថា វប្បធម៌គ្មានព្រំដែន ហើយមានតែតាមរយៈការស្តាប់ និងការយោគយល់គ្នាទៅវិញទៅមក ទើបអាចឱ្យអរិយធម៌បុរាណមានការរីកចំរើនក្នុងយុគសម័យថ្មី។ ខេត្តយូណាន ប្រៀបបាននឹងផ្កាយដែលចែងចាំងពន្លឺអមជាមួយខេត្តសៀមរាប ទោះបីនៅដាច់ពីគ្នាដោយភ្នំ និងសមុទ្រក៏ដោយ ក៏កន្លែងទាំងពីរនេះចាំងជះពន្លឺមកលើមេឃពេលរាត្រីនៃអរិយធម៌ បំភ្លឺគ្នាទៅវិញទៅមក៕

អ្នកយកព័ត៌មាន៖ Li Zha, Zhang Ruogu

អ្នកបកប្រែ៖Shen Yan(កល្យាណ)

ផ្កាយពីររះទន្ទឹមគ្នា