"គម្រោងសំណង់ដ៏អស្ចារ្យ" នៅលើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”
ឆ្នាំនេះ គឺជាខួបលើកទី ១២ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសនិងតំបន់ជាង ១២០ ជុំវិញពិភពលោក ដោយគ្របដណ្តប់លើវិស័យសំខាន់ៗចំនួនប្រាំ រួមមាន ទំនាក់ទំនងគោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ភាពរលូននៃពាណិជ្ជកម្ម សមាហរណកម្មហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដោយបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាក្នុងការរួមគ្នាអភិវឌ្ឍប្រទេស។
ខាងក្រោមនេះជាការណែនាំពីគម្រោងចំនួន ១០ ក្រោមការរួមស្ថាបនាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ៖
អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងប្រទេសកម្ពុជា
ក្នុងនាមជាអាកាសយានដ្ឋានកម្រិត 4F ដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលអនុលោមតាម "ស្តង់ដារប្រទេសចិន" ប្រព័ន្ធផ្លូវរត់ឆ្លាតវៃ និងនីតិវិធីឆ្លងដែនត្រូវបានរួមគ្នាបង្កើតឡើងដោយក្រុមបច្ចេកទេសចិន និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ ការហោះហើរត្រង់រវាងប្រទេសចិននិងប្រទេសកម្ពុជានឹងកើនឡើងបីដង ហើយផលិតផលកសិកម្មកម្ពុជាដូចជា ផ្លែទុរេន និងអង្ករក្រអូប នឹងអាចទៅដល់តុអហារចិនដោយផ្ទាល់ក្នុងរយៈពេល ១២ ម៉ោងតាមរយៈ "ច្រករបៀងអាកាស" ។
ផ្លូវដែកចិន-ឡាវ
ចាប់ផ្តើមពីទីក្រុងគុនមីង ប្រទេសចិននៅភាគខាងជើង និងទៅដល់នៅទីក្រុងវៀងចន្ទ ប្រទេសឡាវនៅភាគខាងត្បូង មានប្រវែងសរុប ១០៥៣ គីឡូម៉ែត្រ។ វាជាគម្រោងរវាងការរួមគ្នាស្ថាបនាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និងយុទ្ធសាស្ត្រនៃ “ការប្រែក្លាយប្រទេសគ្មានផ្លូវគោកទៅជាប្រទេសដែលតភ្ជាប់ផ្លូវគោក” របស់ប្រទេសឡាវ ក៏ជាផ្លូវដែកអន្តរជាតិដំបូងគេដែលត្រូវបានវិនិយោគនិងសាងសង់ដោយប្រទេសចិន ខ្សែផ្លូវដែកនេះទទួលយកស្តង់ដារបច្ចេកទេសរបស់ប្រទេសចិន ប្រើប្រាស់ឧបករណ៍របស់ប្រទេសចិន និងត្រូវបានភ្ជាប់ដោយផ្ទាល់ទៅបណ្តាញផ្លូវដែកចិន បន្ទាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានស្នើឡើង ។
ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung
ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ មានល្បឿនរចនាអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្សែរថភ្លើងនេះទទួលយកបច្ចេកវិទ្យា និងស្តង់ដាររបស់ប្រទេសចិន។
ផ្លូវដែកហុងគ្រី-ស៊ែប៊ី
ផ្លូវដែកហុងគ្រី-ស៊ែប៊ី ដែលតភ្ជាប់ប្រទេសហុងគ្រី និងប្រទេសស៊ែប៊ី គឺជាគម្រោងផ្លូវដែកដំបូងរបស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប ហើយវាជាលើកទីមួយហើយដែលស្តង់ដារផ្លូវដែករបស់ប្រទេសចិនត្រូវបានអនុលោមតាមស្តង់ដារ UIC របស់សហភាពអឺរ៉ុប។
ស្ពាន Pelješac
គម្រោងស្ពាន Pelješac ជាគម្រោងដែលឈ្នះដោយសហគ្រាសចិនតាមរយៈការដេញថ្លៃបើកចំហ និងតម្លាភាពដោយផ្អែកលើសមត្ថភាពខ្លួន ។ វាមិនត្រឹមតែក្លាយជាបណ្តាញដ៏ងាយស្រួលមួយសម្រាប់តភ្ជាប់ពីដីគោកក្រូអាតទី និងឧបទ្វីប Pelješac ប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឱ្យសមិទ្ធិផលដ៏រឹងមាំនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលរួមគ្នាបង្កើតឡើងដោយប្រទេសចិន និងប្រទេសក្រូអាតផងដែរ។
កំពង់ផែ Chancay
កំពង់ផែ Chancay គឺជាកំពង់ផែមជ្ឈមណ្ឌលសម្រាប់ប្រទេសប៉េរូ និងអាមេរិកឡាទីន និងជាច្រកទ្វារទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ តាមរយៈការកាត់បន្ថយវដ្តនៃភស្តុភារ កាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការពង្រឹងសមាហរណកម្មក្នុងតំបន់ វាបានក្លាយជាគម្រោងសំខាន់នៃការស្ថាបនារួមនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” រវាងប្រទេសចិននិងប្រទេសប៉េរូ និងជាស្នូលដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាមេរិកខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក។
កំពង់ផែទឹកជ្រៅ Lekki
កំពង់ផែ Lekki បានបញ្ចប់ប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិកដោយគ្មានកំពង់ផែទឹកជ្រៅ។ ប្រតិបត្តិការនៃកំពង់ផែ Lekki នឹងលើកកម្ពស់ផ្លូវសមុទ្រប្រកបដោយប្រសិទ្ធភាពរវាងប្រទេសនីហ្សេរីយ៉ា និងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក ហើយរួមចំណែកដល់ការស្ថាបនារួមគ្នានៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ។
គម្រោងផលិតថាមពលអគ្គិសនី
បន្ទាប់ពីកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងក្នុងឆ្នាំ ២០២៣ គម្រោងថាមពលថ្មីខ្នាតធំដំបូងគេបង្អស់ដែលបានវិនិយោគនិងសាងសង់ដោយសហគ្រាសចិននៅអាស៊ីកណ្តាល ក៏ជាគម្រោងថាមពលអគ្គីសនីដ៏ធំបំផុតដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្នុងតំបន់ក្រោមក្របខណ្ឌនៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ។ បច្ចុប្បន្ន គម្រោងនេះត្រូវបានតភ្ជាប់ទៅបណ្តាញអគ្គិសនីយ៉ាងពេញទំហឹង ដោយមានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំរហូតដល់ ២.៤ ពាន់លានគីឡូវ៉ាត់ម៉ោង។
បំពង់បង្ហូរឧស្ម័នធម្មជាតិចិន-រុស្ស៊ីខាងកើត
នេះគឺជាបំពង់បង្ហូរឧស្ម័នធម្មជាតិឆ្លងដែនទីបីដែលផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិន បន្ទាប់ពីបំពង់អាស៊ីកណ្តាល និងបំពង់បង្ហូរប្រេងចិន-មីយ៉ាន់ម៉ា។ វាគឺជាផ្នែកមួយដ៏សំខាន់នៃច្រករបៀងភាគឦសានក្នុងចំណោមច្រករបៀងយុទ្ធសាស្ត្រថាមពលសំខាន់ៗចំនួនបួននៃប្រទេសចិន ហើយក៏ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ធានាសន្តិសុខថាមពលក្នុងតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសម្អាតកាបូនទាបក្នុងប្រទេសចិនផងដែរ។
ស្ពានមិត្តភាពចិន-ម៉ាឡេស៊ី
ស្ពានឆ្លងសមុទ្រដែលសាងសង់ឡើងដោយជំនួយពីប្រទេសចិន គឺជាស្ពានទំនើបដំបូងគេនៅម៉ាល់ឌីវ និងជាស្ពានឆ្លងសមុទ្រដំបូងគេដែលសាងសង់នៅមហាសមុទ្រឥណ្ឌា។ វាតភ្ជាប់រាជធានី Male កោះអាកាសយានដ្ឋាន និងកោះ Hulhumale ដោយកាត់បន្ថយការធ្វើដំណើរពី ២ ម៉ោងមកត្រឹម ៥ នាទី៕
អ្នកបកប្រែ៖ លីហ្សា Li Zha