លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ វប្បធម៌គឺជាស្ពានតភ្ជាប់ចិត្តរវាងប្រជាជននិងប្រជាជន

ប្រភព: YUNNAN GATEWAY   |    2025-07-18 15:57:22

ថ្មីៗនេះ លោកបណ្ឌិតជាមុនីឫទ្ធិ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មានមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណានថា ខ្ញុំរីករាយណាស់ដែលបានសហការជាមួយ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន។ ចំពោះការផ្តល់ឱកាសរបស់មជ្ឈមណ្ឌលដល់ ខ្ញុំបានរៀនសូត្រពីសមត្ថភាពប្រកបដោយវិជ្ជាជីវៈ អាកប្បកិរិយាសហប្រតិបត្តិការបើកចំហ និងការយល់ដឹងស៊ីជម្រៅអំពីបញ្ហាវប្បធម៌ និងការអភិវឌ្ឍនៃបណ្តាប្រទេសនានា។ ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ក្នុងនាមជាមិត្តល្អ និងជាដៃគូយូរអង្វែងនៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន លោកបណ្ឌិតយល់ឃើញថា មជ្ឈមណ្ឌលបានដើរតួនាទីជាវិជ្ជមានក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា និងការផ្លាស់ប្តូរប្រជាជននិងប្រជាជននៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ទាំងមូល។ លោកក៏តែងតែជឿថា វប្បធម៌គឺជាស្ពានតភ្ជាប់ចិត្តរវាងប្រជាជននិងប្រជាជន ជាមួយនឹងការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​កម្ពុជា​និង​ចិន​បន្ត​កាន់​តែ​ស៊ីជម្រៅ ហើយបេះដូងរបស់ប្រជាជននៃប្រទេសយើងទាំងពីរនឹងកាន់តែជិតស្និទ្ធ មិត្តភាពដែកថែបរវាងកម្ពុជានិងចិននឹងកាន់តែរឹងមាំមិនអាចបំផ្លាញបានឡើយ៕

អ្នកយកព័ត៌មាន៖​​ Shen Yan (កល្យាណ)

អ្នកបកប្រែ៖​​ Shen Yan (កល្យាណ)

លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ វប្បធម៌គឺជាស្ពានតភ្ជាប់ចិត្តរវាងប្រជាជននិងប្រជាជន