រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញានៃប្រទេសចិន និងក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី បានចុះហត្ថលេខានៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងកម្មសិទ្ធិពាក់ពន្ធ

ប្រភព: ស៊ីនហួ   |    2025-07-16 15:28:06

កាលពីពេលថ្មីៗនេះ រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញានៃប្រទេសចិន និងក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី បានចុះហត្ថលេខានៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងកម្មសិទ្ធិពាក់ពន្ធនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

យោងតាមអនុស្សរណៈនេះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ផ្លាស់ប្តូរព័ត៌មានផ្លូវច្បាប់ និងបច្ចេកទេសក្នុងវិស័យកម្មសិទ្ធិបញ្ញា និងកម្មសិទ្ធិពាក់ព័ន្ធតាមពេលកំណត់ លើកទឹកចិត្តបុគ្គលិកគ្រប់គ្រងកម្មសិទ្ធិ និងអ្នកអនុវត្តពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យប្រាស្រ័យទាក់ទងគ្នាតាមរយៈដំណើរទស្សនកិច្ច និងការបណ្តុះបណ្តាលគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់គ្រងសមូហភាពនៃកម្មសិទ្ធិបញ្ញា៕

រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញានៃប្រទេសចិន និងក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី បានចុះហត្ថលេខានៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងកម្មសិទ្ធិពាក់ពន្ធ