នាយករដ្ឋមន្ត្រីថៃ Paetongtarn ត្រូវបានព្យួរតំណែង ក្រសួងការបរទេសចិន៖ សង្ឃឹមថាប្រទេសថៃអាចរក្សាស្ថិរភាព និងការអភិវឌ្ឍ

ប្រភព: កាសែតប្រជាជនដេលី   |    2025-07-16 12:02:27

តុលាការធម្មនុញ្ញថៃបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដាថា តុលាការបានទទួលយកញត្តិមួយដើម្បីស៊ើបអង្កេតថាតើនាយករដ្ឋមន្ត្រី Paetongtarnបានប្រព្រឹត្តទង្វើមិនស្របតាមរដ្ឋធម្មនុញ្ញឬទេ ព្រមទាំងបានសម្រេចចិត្តព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី​ Paetongtarn។ លោកស្រី​ Paetongtarn មានប្រសាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រីថា លោកស្រីទទួលយកសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ ព្រមទាំងបង្ហាញការសុំទោសប្រជា​ពលរដ្ឋថៃចំពោះរឿងហេតុនេះ ។ “ក្នុង​នាម​ជា​ពលរដ្ឋ​ថៃ ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​ឱ្យ​ប្រទេស​របស់​ខ្ញុំ ហើយ​នឹងព្យាយាមបកស្រាយពីការពិត​ឲ្យ​បាន​ពេញលេញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។ លើសពីនេះទៀត លោកស្រី​ Paetongtarn មានប្រសាសន៍ថា លោកស្រីនឹងបញ្ជូនឯកសារការពារទៅកាន់តុលាការធម្មនុញ្ញក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីបញ្ជាក់ពីហេតុការណ៍ពិតនិងចេតនាដើមនៃការបែកធ្លាយសារសម្លេងលើកមុន៕

នាយករដ្ឋមន្ត្រីថៃ Paetongtarn ត្រូវបានព្យួរតំណែង ក្រសួងការបរទេសចិន៖ សង្ឃឹមថាប្រទេសថៃអាចរក្សាស្ថិរភាព និងការអភិវឌ្ឍ