ច្រករបៀងវប្បធម៌ កម្ពុជា-ចិន ដែលប្រកបដោយបរិយាកាសដ៏អ៊ូអរ៖ នារីខ្មែរ ទេព វណ្ណរស្មី ធ្វើដំណើរតាម "តារា" ពីសៀមរាបទៅភ្នំពេញ
ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្ដែង និងសម្លៀកបំពាក់របស់សិល្បករសិល្បការិនីដែលមកពីខេត្តយូណាន។ ខ្ញុំបានចាំថា ខ្ញុំធ្លាប់ឃើញរូបថតរបស់ពួកគេដែលស្លៀកសម្លៀកបំពាក់ជនជាតិយី ក្នុងពិព័រណ៍រូបថតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ កាលពីថ្ងៃទី ២២ ខែមេសា នៅក្នុង កម្មវិធីច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅទីក្រុងភ្នំពេញក្រោមប្រធានបទ"ការផ្លាស់ប្តូរវប្បធម៌អរិយធម៌កម្ពុជា-ចិន" ដែលប្រារព្ធនៅទីក្រុងភ្នំពេញ នារីខ្មែរឈ្មោះ ទេព វណ្ណរស្មី ដែលមានអាយុ ២៣ ឆ្នាំ បានស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ហានហ្វូ ហើយមមាញឹកក្នុងការថតវីដេអូជាមួយនឹងដងកាន់ selfie ក្នុងហ្វូងមនុស្ស ដើម្បីចែករំលែកជាមួយមិត្តភក្តិរបស់នាង។ នាងបានប្រាប់អ្នកកាសែតថា ខ្ញុំគឺជាអ្នកគាំទ្រដ៏ស្មោះរបស់ច្រករបៀងវប្បធម៌ កម្ពុជា-ចិន ហើយបានធ្វើដំណើរតាម "តារា" ពីសៀមរាបមកភ្នំពេញ។ ”
លោក លី ស៊ុនឡេង មគ្គុទ្ទេសក៍ទេសចរណ៍ជំនាញភាសាចិននៅកម្ពុជា ក៏បានយកចិត្តទុកដាក់ចំពោះច្រករបៀងវប្បធម៌ កម្ពុជា-ចិន ដែរ ។ លោកបាននិយាយថា រាល់ពេលទទួលភ្ញៀវទេសចរអន្តរជាតិ លោកនឹងណែនាំពីច្រករបៀងនេះដល់ពួកគេ។ លោកបានបញ្ជាក់ថា ដើរតាមច្រករបៀងនេះ ខ្ញុំហាក់ដូចជាអាចស្តាប់ឮការអញ្ជើញដ៏កក់ក្តៅរបស់កម្ពុជាចំពោះពិភពលោក ហើយក៏ហាក់ដូចជាអាចឃើញនូវការសួរសុខទុក្ខដ៏ស្មោះស្ម័គ្រពីប្រទេសចិនផង!
ចាប់តាំងពីការបើកដំណើរការនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ មក ច្រករបៀងវប្បធម៌ កម្ពុជា-ចិន បានបង្កើតឡើងវិញនូវទិដ្ឋភាពនៃកិច្ចសន្ទនាអរិយធម៌ តាមរយៈរូបមន្តច្នៃប្រឌិត "ការតាំងពិព័រណ៍អចល័ត + ការទទួលបន្តបែបចល័ត" ហើយបានរៀបចំកម្មវិធី "ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក" "ពិព័រណ៍សត្វគោជួបនឹងសត្វពស់" និងកម្មវិធីពាក់ព័ន្ធជាច្រើនទៀត។ ច្រករបៀងដ៏អ៊ូអរនេះ បានលាតសន្ធឹងពីទីក្រុងគុនមីងនៃខេត្តយូណានប្រទេសចិន មកដល់ខេត្តសៀមរាប និងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដោយមិនត្រឹមតែបានទទួលនូវការស្វាគមន៍ពីសំណាក់ភ្ញៀវទេសចរចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់សែននាក់ឱ្យមកទស្សនាការតាំងពិព័រណ៍ទៀតផង ព្រមទាំងបានទទួលនូវការទទួលស្វាគមន៍ពីភាគីនានាផង។ បច្ចុប្បន្ននេះ ច្រករបៀងនេះបានដើរចេញពីអាកាសយានដ្ឋាន ដោយភ្ជាប់ជាមួយផ្លូវតូចធំក្នុងទីក្រុង និងផ្សព្វផ្សាយពីសំឡេងដ៏ពីរោះរណ្តំនៃការសន្ទនាអរិយធម៌រវាងប្រទេសប្រទេសចិន និងកម្ពុជា ឱ្យទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។
អ្នកយកព័ត៌មាន៖ Han Chengyuan,Shen Yan(កល្យាណ)
អ្នកបកប្រែ៖ Li Xuanzhi, Shen Yan(កល្យាណ)