នាយករដ្ឋមន្ត្រីថៃប្រកាសរឹតបន្តឹងការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា

ប្រភព: ស៊ីនហួ   |    2025-06-30 15:12:20

នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានប្រកាសកាលពីថ្ងៃទី ២៣ ថា ប្រទេសថៃនឹងពង្រឹងវិធានការត្រួតពិនិត្យព្រំដែនជាមួយកម្ពុជា ដើម្បីបង្កើនទូលំទូលាយក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោកជំទាវ Paetongtarn Shinawatraបានថ្លែងថា រដ្ឋាភិបាលថៃនឹងពង្រឹងការគ្រប់គ្រងព្រំដែនបន្ថែមទៀតនៅក្នុងតំបន់ជាប់ព្រំដែនកម្ពុជា រួមទាំងការកំណត់ម៉ោងបើកច្រកព្រំដែនក្នុងខេត្តជាប់ព្រំដែនចំនួនប្រាំពីរ និងការហាមឃាត់រថយន្ត និងបុគ្គលមិនឱ្យឆ្លងកាត់ព្រំដែនប្រសិនបើចាំបាច់។

ថ្មីៗ​នេះ ភាព​តានតឹង​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ បាន​កើន​ឡើង​ដោយ​សារ​ជម្លោះ​ព្រំដែន។ កាលពីថ្ងៃទី ២២ កម្ពុជាបានប្រកាសហាមឃាត់ការនាំចូលឥន្ធនៈ និងឧស្ម័នធម្មជាតិពីប្រទេសថៃ និងបានណែនាំដល់ពលរដ្ឋកម្ពុជាចៀសវាងការធ្វើដំណើរទៅប្រទេសថៃ៕

អ្នកយកព័ត៌មាន៖ Gao Bo , Lin Hao

អ្នកបកប្រែ៖ Shen Yan(កល្យាណ)

នាយករដ្ឋមន្ត្រីថៃប្រកាសរឹតបន្តឹងការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា