ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៖ អំពាវនាវឱ្យពលរដ្ឋខ្មែរផ្អាកការធ្វើដំណើរទៅប្រទេសថៃ!

ប្រភព: កាសែត ជានហ្វា ដេលី   |    2025-06-30 15:10:26

ដោយមើលឃើញស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើងរវាងកម្ពុជា និងថៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្មីៗនេះ ដោយអំពាវនាវឱ្យពលរដ្ឋកម្ពុជាចៀសវាងការធ្វើដំណើរទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើចាំបាច់។

លើសពីនេះ សេចក្តីជូនដំណឹងក៏បានក្រើនរំលឹកជាពិសេសដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅក្នុងប្រទេសថៃ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ចំពោះព័ត៌មានពាក់ព័ន្ធដែលចេញផ្សាយដោយបណ្តាញផ្លូវការរបស់កម្ពុជា និងចៀសវាងការចេញទៅធ្វើបាតុកម្មផ្សេងៗ ឬតំបន់ដែលអាចមានគ្រោះថ្នាក់ផ្សេងៗ៕

អ្នកបកប្រែ៖ Shen Yan(កល្យាណ)


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៖ អំពាវនាវឱ្យពលរដ្ឋខ្មែរផ្អាកការធ្វើដំណើរទៅប្រទេសថៃ!