ក្រសួងការបរទេសចិនរំពឹងថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ

ប្រភព: CRI   |    2025-06-13 18:45:22

កាលពីថ្ងៃទី១២ខែមិថុនា លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទសារព័ត៌មានជាប្រចាំ។ មាន​អ្នក​សារ​ព័ត៌មាន​បាន​សួរ​សំណួរ​អំពី​កិច្ច​ប្រជុំ​នៃ​យន្តការ​ពិគ្រោះពិភាក្សា​ខាង​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន-អាមេរិក។

លោកLin Jianបានគូស​បញ្ជាក់ថា កិច្ចប្រជុំនេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ណែ​នាំ​ជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃ​ប្រទេស​ទាំងពីរ ភាគីទាំងពីរបានមូល​មតិ​ជា​ឯកច្ឆន្ទ​អំពី​​ការ​អនុវត្តគំនិត​ឯកភាពរួម​ដ៏សំខាន់​របស់​ប្រមុខរដ្ឋនៃ​ប្រទេស​ទាំងពីរក្នុង​កិច្ច​ជំនួប​តាម​ទូរ​ស័ព្ទ​កាលពីថ្ងៃទី៥ខែមិថុនានិង​ក្របខ័ណ្ឌនៃវិធានការសម្រាប់​ពង្រឹង​លទ្ធផល​ជា​ផ្លែ​ផ្កា​នៃ​កិច្ច​ចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ដែល​ទទួលបាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ថ្មី​អំពី​ការដោះស្រាយកង្វល់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរៀងៗខ្លួន។

ជានិច្ចកាល ចិន​តែងតែ​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន ហើយ​ទទួល​បាន​​សមិទ្ធផល​នៃ​ការ​អនុវត្ត។ បំណាច់​នឹង​ឈាន​ដល់​គំនិតឯកភាព​គ្នា​ហើយ ដូច្នេះ​ភាគី​ទាំង​ពីរ​គួរ​គោរព​ប្រ​តិ​បត្តិ​តាម​។​ ភាគី​ចិន​រំពឹង​ថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បី​អនុវត្ត​គំនិត​ឯក​ភាព​រួម​ដ៏សំខាន់របស់​ប្រមុខរដ្ឋនៃ​ប្រទេស​ទាំងពីរក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ ជំរុញ​ឱ្យ​យន្ត​ការ​ពិ​គ្រោះ​ពិភាក្សា​ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកដើរ​តួនាទី​កាន់​តែ​ធំ ក៏​ដូចជា​បង្កើនគំនិត​ឯកភាព​រួម កាត់​បន្ថយ​ការយល់ច្រឡំនិងពង្រឹងកិច្ចសហ​ប្រតិបត្តិការតាម​រយៈ​ការប្រស្រ័យទាក់​ទង​និង​កិច្ច​សន្ទនា៕

ក្រសួងការបរទេសចិនរំពឹងថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ