សាលពិព័រណ៍ឧស្សាហកម្មថ្នាំចិនសែនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូង

ប្រភព: កាសែតយូណានដេលី   |    2025-06-06 11:14:33

ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ ជិតនឹងបើកហើយ ចំណុចសំខាន់មួយនៃការតាំងពិព័រណ៍បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះគឺ ​​​​ការបង្កើតសាលពិព័រណ៍ឧស្សាហកម្មថ្នាំចិនសែជាលើកដំបូង។ សាលពិព័រណ៍ឧស្សាហកម្មថ្នាំចិនសែនេះនឹងបង្ហាញយ៉ាងពេញលេញនូវសមិទ្ធិផលនៃការអភិវឌ្ឍនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនៃថ្នាំចិនសែនៅក្នុងខេត្តយូណាន ក៏ដូចជាក្នុង និងក្រៅប្រទេសចិន ព្រមទាំងបង្កើតវេទិកាថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរសម្រាប់ឧស្សាហកម្មថ្នាំចិនសែសកល។

សាលពិព័រណ៍ឧស្សាហកម្មថ្នាំចិនសែនេះមានផ្ទៃដីសរុប ៩៦០០ ម៉ែត្រការ៉េ ត្រូវបានបែងចែកទៅជាតំបន់តាំងពិព័រណ៍ចំនួន ៥ គឺតំបន់ធនធានថ្នាំចិនសែយូណាន តំបន់សហគ្រាសម៉ាកយីហោ តំបន់អាហារនិងថ្នាំដែលមានដើមកំណើតដូចគ្នា តំបន់ថ្នាំចិនសែជនជាតិ និងតំបន់បទពិសោធន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌។ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម សាលពិព័រណ៍នេះបានរៀបចំយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពចំនួនបី ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកឱសថបុរាណ និងការផ្លាស់ប្តូរការអភិវឌ្ឍ ការជ្រើសរើសផលិតផលអាហារ និងថ្នាំដែលមានដើមកំណើតដូចគ្នាតាមឆានែល TOP​ហើយនិងការចេញផ្សាយផលិតផលថ្មី និងការផ្សព្វផ្សាយគម្រោងជំរុញការវិនិយោគ៕

អ្នកយកព័ត៌មាន៖ Wang Shujuan

អ្នកបកប្រែ៖Shen Yan(កល្យាណ)

សាលពិព័រណ៍ឧស្សាហកម្មថ្នាំចិនសែនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូង