See Xi | ក្នុងចំណោមកិច្ចសហប្រតិបត្តិការចិន-កម្ពុជា មានភាពមមាញឹក

ប្រភព: YICC   |    2025-04-28 18:00:29

ដោយសារក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ចិន-កម្ពុជា បន្តរីកចម្រើន ផលិតផលកសិកម្មគុណភាពខ្ពស់របស់កម្ពុជា ដូចជា អង្ករក្រអូប ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ជាដើមបានចូលក្នុងទីផ្សារចិន។

នៅក្នុងខែឧសភា ឆ្នាំ ២០២១ ផ្លែស្វាយស្រស់ពីកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាលើកដំបូង ហើយផ្លែស្វាយកម្ពុជាបានក្លាយជា "ចំណូលចិត្តថ្មី" នៅលើតុរបស់អតិថិជនចិន។

ខេត្តកំពង់ស្ពឺ ជា​តំបន់​ផលិត​ស្វាយ​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ពេល​ដែល​ផ្លែ​ស្វាយ​ចូល​ដល់​រដូវប្រមូលផលល្អ​បំផុត ចំការ​នានាក៏មានភាពមមាញឹកផងដែរ។

ក្នុងចំការស្វាយនៅខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា អ្នកទិញបានចតរថយន្តនៅសងខាងផ្លូវ ដើម្បីរង់ចាំការដឹកជញ្ជូនផ្លែស្វាយ។  អ្នកទទួលខុសត្រូវឈ្មោះ ឈិន ចំរើន កំពុងធ្វើការសម្របសម្រួលឱ្យគេបេះផ្លែ ថ្លឹងទម្ងន់ និងវេចខ្ចប់។ លោកស្រីបានណែនាំថា ផ្លែស្វាយស្រស់ទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅកាន់រោងចក្រ ដើម្បីលាងសម្អាត ពិនិត្យ និងវេចខ្ចប់ បន្ទាប់មកនឹងត្រូវដឹកជញ្ជូនយ៉ាងលឿនតាមខ្សែសង្វាក់ត្រជាក់ ហើយយកទៅលក់នៅប្រទេសចិន។

ក្រៅ​ពី​ការ​គ្រប់​គ្រង​ចំការ លោកស្រីក៏​ជាអគ្គនាយិកានៃក្រុមហ៊ុនPloy Green Land (PGL) ​កម្ពុជាដែរ។ ក្រុមហ៊ុននេះផ្តល់ដល់វិនិយោគិនបរទេសនូវសេវាកម្មប្រឹក្សាយោបល់ដែលទាក់ទងនឹងកសិកម្មទំនើប និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ហើយបានបង្កើតកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយក្រុមហ៊ុនចិន។ ជាការពិត លោកស្រី ឈិន ចំរើន បានទៅចូលរួមក្នុងការតាំងពិព័រណ៍ជាច្រើនដងនៅខេត្តយូណាននៃប្រទេសចិន ហើយបានពង្រីកទីផ្សារយូណានតាមរយៈការចូលរួមពិព័រណ៍។ លោកស្រីក្រឡេកមើលទៅផ្លែស្វាយដែលផ្ទុកក្នុងឡានទាំងនោះ ហើយសង្ឃឹមថានឹងអាចពង្រីកទំហំអាជីវកម្មនៅក្នុងប្រទេសចិនជាពិសេសអាជីវកម្មនៅខេត្តយូណានផងដែរ៕

អ្នកយកព័ត៌មាន៖ Chang Yuan, Shen Yan, Li Zha

អ្នកបកប្រែ៖ Shen Yan (កល្យាណ)

See Xi | ក្នុងចំណោមកិច្ចសហប្រតិបត្តិការចិន-កម្ពុជា មានភាពមមាញឹក