See Xi | ប្រទេសកម្ពុជា និងខេត្តយូណានពួតដៃគ្នា ដើម្បីជំរុញចំណងមិត្តភាពដែកថែប
ខេត្តយូណាននៃក្នុងប្រទេសចិន គឺជាខេត្តដែលស្ថិតនៅជិតបំផុតនៃផ្នែកដីគោកជាមួយប្រទេសកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តយូណាន និងប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់កម្រិតថ្មី ទំនាក់ទំនងទៅវិញទៅមកដោយយក់ចិត្តទុកដាក់ រួមចំណែកជាកម្លាំងចលករក្នុងតំបន់ក្នុងការលើកកម្ពស់រឹងមាំនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងបន្តពង្រឹងចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា។
កិច្ចសហប្រតិបត្តិការជាក់ស្តែងនាំមកនូវផលប្រយោជន៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគ និងសាងសង់ដោយសហគ្រាសខេត្តយូណាន គឺជាគម្រោងវិនិយោគដ៏ធំបំផុតរបស់ខេត្តយូណាននៅប្រទេសកម្ពុជា និងជាគម្រោងសំខាន់នៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។
ចាប់តាំងពីការបើកដំណើរការ "ផ្លូវសូត្រអាកាស" នេះ បានពង្រឹងការផ្លាស់ប្តូររវាងភាគីទាំងពីរ ហើយប្រតិបត្តិការរបស់ខ្លួនមានភាពរលូន និងសណ្តាប់ធ្នាប់។ គិតមកដល់បច្ចុប្បន្ននេះ ខេត្តយូណានបានបង្កើតសហគ្រាសវិនិយោគចំនួន ៣៦ នៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់លើវិស័យដូចជា លក់ដុំនិងរាយ កសិកម្ម ការដាំដុះ ការចិញ្ចឹមសត្វនិងនេសាទ ថាមពលអគ្គិសនីនិងថាមពល ការដឹកជញ្ជូន វប្បធម៌ និងទេសចរណ៍ជាដើម។
សួនគំរូមិត្តភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មចិន(ខេត្តយូណាន)-កម្ពុជា ខេត្តបន្ទាយមានជ័យ បានសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេល ១០ ឆ្នាំចាប់តាំងពីបង្កើតឡើង។ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន បានសហការជាមួយស្ថាប័នស្រាវជ្រាវកសិកម្មមួយចំនួនក្នុងប្រទេសកម្ពុជា ក្រោមវេទិកាពហុភាគីក្នុងអនុតំបន់ និងបានចូលរួមក្នុងការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មជាតិរបស់កម្ពុជា។ ក្នុងនាមជាអង្គភាពគាំទ្របច្ចេកទេស បណ្ឌិត្យសភាព្រៃឈើខេត្តយូណាន កំពុងអនុវត្តគម្រោងសាងសង់មជ្ឈមណ្ឌលបង្កាត់ពូជដើមឈើដ៏មានតម្លៃជាមួយភាគីកម្ពុជា។ នៅខែធ្នូ ឆ្នាំ ២០២៤ ខេត្តយូណាន និងប្រទេសកម្ពុជា បានបង្កើតក្របខណ្ឌការងារថ្មីមួយសម្រាប់យន្តការក្រុមការងារនៃកិច្ចសហប្រតិបត្តិការយូណាន-កម្ពុជា ដើម្បីចែករំលែកសមិទ្ធិផល និងបទពិសោធន៍នៃការអភិវឌ្ឍ។
កិច្ចសហប្រតិបត្តិការកក់ក្តៅចេញពីបេះដូង ជំរុញមិត្តភាពបន្ថែមទៀត
គិតដល់ពេលបច្ចុប្បន្ននេះ ខេត្តយូណាន និងប្រទេសកម្ពុជាបានបង្កើតសម្ព័ន្ធទីក្រុង និងខេត្តមិត្តភាពចំនួន ៦ ហើយការផ្លាស់ប្តូររវាងសម្ព័ន្ធទីក្រុងមិត្តភាពបន្តកាន់តែស៊ីជម្រៅ។
គម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា ដើម្បីជួយសង្គ្រោះកុមារដែលមានជំងឺបេះដូងពីកំណើត និងគ្លីនិកភ្នែកឡើងបាយដោយឥតគិតថ្លៃ "ដំណើរពន្លឺរស្មី" បាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ គម្រោងសុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ "ដំណើរពីយូណាន ការភ្ជាប់បេះដូង" ចំនួន ១៤ គម្រោង ដែលអនុវត្តដោយខេត្តយូណាននៅកម្ពុជា គ្របដណ្តប់លើវិស័យធនធានទឹក បរិក្ខារសាធារណៈ ការការពារបរិស្ថាន ការថែទាំសុខភាព សុខុមាលភាពសាធារណៈ និងវិស័យផ្សេងៗទៀត ដែលបានក្លាយជាការបង្ហាញពិតនៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជា។
ខេត្តយូណាន និងប្រទេសកម្ពុជាពង្រឹងទម្រង់នៃការផ្លាស់ប្តូរ និងបន្តជំរុញការភ្ជាប់បេះដូងទៅបេះដូង។ ខេត្តយូណាន និងប្រទេសកម្ពុជាបានរួមគ្នារៀបចំសកម្មភាពជាច្រើន មានដូចជា សកម្មភាពការផ្លាស់ប្តូរវប្បធម៌ "ចិនដ៏ស្រស់ស្អាត · យូណានដ៏ចម្រុះពណ៌" និងសកម្មភាពសំឡេងទីតាំងបេតិកភណ្ឌ"ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ" ដោយផ្តល់នូវវេទិកាថ្មី និងបទពិសោធន៍ថ្មីសម្រាប់សាធារណជនក្នុងការយល់ដឹងពីវប្បធម៌ចិន និងកម្ពុជាទៅវិញទោមក។
ខេត្តយូណានបានទទួលជាបន្តបន្ទាប់នូវអត្តពលិកកម្ពុជាជិត ២០០ នាក់ សម្រាប់ការហ្វឹកហាត់នៅខេត្តយូណាន ហើយបានប្រើប្រាស់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងជាយានជំនិះដើម្បីពង្រីកការផ្លាស់ប្តូរវិស័យកីឡា។ ជាងនេះទៅទៀត ពង្រីកវិសាលភាពនៃនិស្សិតកម្ពុជាដែលមកបន្តការសិក្សានៅខេត្តយូណានជាបន្តបន្ទាប់ ហើយបានចុះឈ្មោះនិស្សិតកម្ពុជាចំនួន ៣០៦ នាក់នៅឆ្នាំ ២០២៣។ មិនតែប៉ុណ្ណោះទេ សាកលវិទ្យាល័យនៅខេត្តយូណាន និងប្រទេសកម្ពុជាបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិត ក៏ដូចជាការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នាផងដែរ។ល។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យរបស់ខេត្តយូណានចំនួន ៣ បានបង្កើតសាលារៀននៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យរបស់ខេត្តយូណានចំនួន ១០ បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័នអប់រំចំនួន ១៣ នៅកម្ពុជា និងសាកលវិទ្យាល័យរបស់ខេត្តយូណានចំនួន ៤ បានបើកមុខជំនាញភាសាកម្ពុជា៕
អ្នកយកព័ត៌មាន៖ Han Chengyuan, Liu Ziyu
អ្នកបកប្រែ៖ Shen Yan (កល្យាណ)