កម្ពុជា៖ កាត់បន្ថយពន្ធដល់ ៥% សម្រាប់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
ប្រភព: កាសែតជានហ្វាដេលី |
2025-04-28 17:52:18
នៅថ្ងៃទី ៤ ខែមេសា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅកាន់សហរដ្ឋអាមេរិក ដោយស្នើឱ្យចាប់ផ្តើមការពិគ្រោះពាណិជ្ជកម្មទ្វេភាគី ស្តីពីការប្រកាសដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយពន្ធនាំចូលជាបន្ទាន់លើផលិតផលអាមេរិកចំនួន ១៩ ប្រភេទពី ៣៥% ទៅ ៥%។ គួររំលឹកផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានប្រកាសកាលពីថ្ងៃទី ២ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ថា លោកនឹងដាក់ "ពន្ធទៅវិញទៅមក" លើប្រទេសជាង ១៥០ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមនោះ កម្ពុជានឹងត្រូវជាប់ពន្ធរហូតដល់ទៅ ៤៩% ហើយវិធានការពន្ធត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥៕
អ្នកយកព័ត៌មាន៖Yong Ping
អ្នកបកប្រែ៖ Shen Yan(កល្យាណ)