See Xi · Meeting Room | ប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មពន្ធ មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយចិនប៉ុណ្ណោះ ទើបយើងអាចជំនះការលំបាកបាន
ប្រភព: YICC |
2025-04-24 15:59:00
នេះជាលើកទីបីហើយដែលឯកឧត្តមបានជួប និងចាប់ដៃជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដោយជំរុញឱ្យមែកធាងមិត្តភាពកម្ពុជា-ចិន ទទួលបានផ្លែផ្កាកាន់តែច្រើន។ ឯកឧត្តម ឯក សំអុល ត្រូវបានតែងតាំងជាឧត្តមប្រឹក្សាព្រះមហាក្សត្រ ទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិកម្ពុជាទី៧ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន(YICC)ថា ក្នុងការប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មពន្ធ មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយចិនប៉ុណ្ណោះ ទើបយើងអាចជំនះការលំបាកបាន៕
អ្នកបកប្រែ៖ Shen Yan(កល្យាណ)