See Xi · Meeting Room | កម្ពុជា និងចិនពួតដៃគ្នា និងចែករំលែកឱកាសជាមួយគ្នា
កាលពីថ្ងៃទី ១៧ ខែ មេសា ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ហើយបានចូលរួមធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាង ៣០ ។
ប្រជាជនមកពីគ្រប់វិស័យក្នុងប្រទេសកម្ពុជាជឿជាក់ថា ភាគីទាំងពីរកម្ពុជា-ចិន បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ដូចជា ការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម ហើយលទ្ធផលជាផ្លែផ្កាដែលសម្រេចបាននឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕
អ្នកបកប្រែ៖ Shen Yan(កល្យាណ)