See Xi · Snapshots of Connection| ធ្វើការអភិរក្សដោយប្រើ"បេះដូង"

ប្រភព: YICC   |    2025-04-24 14:58:18

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងកម្ពុជាបានបន្តអនុវត្តគម្រោងសហប្រតិបត្តិការលើវិស័យសុខាភិបាល និងការរស់នៅរបស់ប្រជាជន។

ចាប់តាំងពីខេត្តយូណាននៃប្រទេសចិនដល់តំបន់ជនបទនៃប្រទេសកម្ពុជា ក្រុមគ្រូពេទ្យនៃគម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា បានធ្វើដំណើរយ៉ាងវែងឆ្ងាយ ដើម្បីចូលរួមចំណែកក្នុងការកសាងខ្សែការពារជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយពឹងផ្អែកលើជំនាញរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ ២០១៨ មក កុមារកម្ពុជាជាង ៧ ម៉ឺននាក់បានទទួលការពិនិត្យសុខភាពបេះដូងតាមរយៈគម្រោងនេះ ហើយមានកុមារកម្ពុជាជិត ១០០ នាក់បានទទួលការព្យាបាលជំងឺបេះដូងដោយឥតគិតថ្លៃ។ គ្រូពេទ្យចិន និងកម្ពុជាបានប្រើ "ស្ពានបេះដូង" ដើម្បីផ្គត់ផ្គង់ជីវិតថ្មី និងក្តីសង្ឃឹមដល់កុមារកម្ពុជា។

ចង្រ្កានសន្សំសម្ចៃថាមពលដែលជាជំនួយរបស់អង្គការសប្បុរសធម៌របស់ប្រទេសចិនចំពោះប្រទេសកម្ពុជា បាននាំមកនូវភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជនជាង ៣ ម៉ឺនគ្រួសារនៅប្រទេសកម្ពុជា ដែលជួយពួកគេឱ្យឱបក្រសោបជាមួយជីវិតបៃតង៕

អ្នកបកប្រែ៖ Li Xuanzhi ,Shen Yan(កល្យាណ)

See Xi · Snapshots of Connection| ធ្វើការអភិរក្សដោយប្រើ"បេះដូង"