ដំណើរកម្សាន្តទៅកាន់ប្រទេសចិនរបស់ Darren Watkins Jr. គឺអស្ចារ្យណាស់
ឈ្មោះពិតរបស់ "បងចាខាង(Brother Hyperthyroidism)" គឺ Darren Watkins Jr. ដោយសារតែអារម្មណ៍ពុះកញ្ច្រូល និងភាសាកាយវិការដ៏សម្បូរបែបក្នុងពេលផ្សាយផ្ទាល់ អ្នកនិយមលេងអ៊ីនធើណែតចិនបានដាក់រហស្សនាមគាត់ថា "បងចាខាង"។ "បងចាខាង" ជាអ្នកផ្សាយផ្ទាល់កំពូលអាមេរិក ដែលមានអ្នកគាំទ្រ ៣៧ លាននាក់ បានមកកម្សាន្តប្រទេសចិន។
នៅឆ្នាំ ២០២២ "បងចាខាង"បានចាប់ផ្តើមចាក់ផ្សាយផ្ទាល់ជុំវិញពិភពលោកនៅពេលធ្វើដំណើរ ហើយបានផ្សាយបន្តផ្ទាល់ប្រហែល ២៥ ប្រទេស។ បទពិសោធន៍វប្បធម៌ក្នុងតំបន់ពេលធ្វើដំណើរ បានក្លាយជាកម្មវិធីផ្សាយផ្ទាល់ពិសេសមួយរបស់គាត់។ បន្ទាប់ពីទៅដល់ទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ២៤ ខែមីនា "បងចាខាង"បានបង្កើតការស្វែងរកពេញនិយមបំផុតជិត ៣០ នៅលើ Weibo ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
បន្ទាប់ពីបានមកដល់ប្រទេសចិន "បងចាខាង"បានបង្ហាញប្រទេសចិនពិតប្រាកដ និងចម្រុះដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន និងអារម្មណ៍ដែលខ្លួនទទួលបាន។ ការផ្សាយបន្តផ្ទាល់នៃដំណើរកម្សាន្តទៅកាន់ប្រទេសចិនរបស់ "បងចាខាង"បានឈានដល់ចំនួន ២០ លាននាក់នៅលើបណ្តាញអ៊ីនធើណែតបរទេស។ ជាមួយនឹងការផ្សាយបន្តផ្ទាល់របស់គាត់ ទិន្នន័យនៅតែកើនឡើង។ ការផ្សាយបន្តផ្ទាល់នៃការធ្វើដំណើររបស់គាត់ទៅកាន់ខេត្តហឺណានបានកំណត់ចំណុចកំពូលនៃប្រជាប្រិយភាពនៃដំណើរកម្សាន្តទៅកាន់ប្រទេសចិន ដោយមានអ្នកទស្សនាច្រើនបំផុតចំនួន ៧,៦ លាននាក់តាមអ៊ីនធើណែត។
នៅពេលសួរថា "បងចាខាង"នឹងមកចិនម្ដងទៀតទេ? គាត់ឆ្លើយថា នឹងមកម្តងទៀតនាពេលក្រោយ!
ដោយសារ "China Travel" នៅតែបន្តពេញនិយម ប្រទេសចិននឹងពង្រីករយៈពេលស្នាក់នៅដោយលើកលែងទិដ្ឋាការពី ៧២ ម៉ោង និង ១៤៤ ម៉ោងដល់ ២៤០ ម៉ោង និងលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ ៣៨ ប្រទេស។ នៅឆ្នាំ ២០២៤ ជនបរទេស ២០,១២ លាននាក់បានចូលប្រទេសចិនដោយលើកលែងទិដ្ឋាការនៅតាមច្រកទ្វារព្រំដែនទូទាំងប្រទេស ដែលកើនឡើង ១១២,៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន៕
អ្នកបកប្រែ៖ Shen Yan(កល្យាណ)