ប្រទេសកម្ពុជា និងថៃ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហា​សន្តិភាពនៅ​តំបន់​ព្រំដែនរវាង​ប្រទេសទាំងពីរ​

ប្រភព: CRI   |    2025-10-28 18:07:41

នៅថ្ងៃទី ២៦ខែតុលា តាមម៉ោងក្នុងតំបន់​​ លោកAnuthin Chanwirakun នាយករដ្ឋមន្ត្រីថៃនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានរួមគ្នា​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ។ សេចក្តីថ្លែងការណ៍នេះរួមមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃចំនួនបួន​ ពោល​គឺ​ការដកអាវុធធុនធ្ងន់ចេញ​ ការបោសសម្អាតមីន ការបង្ក្រាបក្រុម​ជនល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការរួមគ្នាគ្រប់គ្រងតំបន់​ព្រំដែន។

ប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមការ​ប៉ះទង្គិចគ្នានៅតំបន់ព្រំដែននៅថ្ងៃទី២៤ ខែកក្កដា។ ក្រោមអធិបតីភាពរបស់ លោកAnwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រទេសទាំងពីរបានធ្វើកិច្ចចរចានៅថ្ងៃទី ២៨  ខែកក្កដា ព្រម​និង​ឯកភាព​​លើបទឈប់បាញ់ភ្លាមៗនិងគ្មានលក្ខខណ្ឌ​ចាប់ពីម៉ោង​២៤ នា​ថ្ងៃដដេល​នោះតទៅ​ ហើយ​ក៏បានសម្រេច​ចិត្ត​​បើក​កិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដើម្បីជំរុញ​ការស្តារសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនឡើងវិញ​។ នៅថ្ងៃទី ៧ ខែសីហា កិច្ចប្រជុំពិសេសនៃ​គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានឈានដល់គំនិត​ឯកភាពរួម​លើកិច្ចព្រមព្រៀងឈប់បាញ់ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ៕

ប្រទេសកម្ពុជា និងថៃ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហា​សន្តិភាពនៅ​តំបន់​ព្រំដែនរវាង​ប្រទេសទាំងពីរ​