ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសទាំង៥តាមដងទន្លេមេគង្គ ដើម្បីកសាង "កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២.០"

ប្រភព: CRI   |    2025-03-18 16:59:57

សប្តាហ៍នេះគឺជា"សប្តាហ៍ឡានឆាង-មេគង្គ" ឆ្នាំ ២០២៥ ។ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលរៀបចំឡើងនៅថ្ងៃទី ១៧  ខែមីនានេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីចំណុចសំខាន់ៗចំនួន៣ស្តីពីការអបអរ "សប្តាហ៍ឡានឆាង-មេគង្គ" ឆ្នាំនេះថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំង៥តាមដងទន្លេមេគង្គ ដើម្បីជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្នុងន័យកសាង"កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២.០"។

លោកស្រី Mao Ning បានថ្លែងថា ប្រជាជននៃប្រទេសទាំង៦តាមដងទន្លេឡានឆាង-មេគង្គ "ហូបទឹកចេញពីប្រភពទន្លេតែមួយ ​ជោគវាសនាផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ" ។ ក្នុងនាមជាយន្តការសហប្រតិបត្តិការក្នុងតំបន់បែបថ្មីសម្រាប់ប្រទេសទាំង៦រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបោះជំហានទៅមុខយ៉ាងខ្លាំងចាប់តាំងពីការចាប់ដំណើរការមក ហើយបានក្លាយជា "វេទិកាមាស" សម្រាប់ប្រទេសក្នុងតំបន់ស្វែងរកការអភិវឌ្ឍរួម៕

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសទាំង៥តាមដងទន្លេមេគង្គ ដើម្បីកសាង "កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២.០"