របៀបវារៈនៃមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានកំណត់រួចហើយ !

ប្រភព: CRI   |    2025-03-04 19:15:43

ព្រឹក​ថ្ងៃទី ៤ ខែ​មីនា កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី​១៤ បាន​បើក​ធ្វើ​ និង​​អនុម័ត​លើ​របៀបវារៈនៃ​មហាសន្និបាត ដូច​តទៅ៖

ទីមួយ ពិនិត្យ​ពិភាក្សា​របាយ​ការណ៍​ការងារ​រដ្ឋាភិបាល​ ។

ទីពីរ ពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិចិនឆ្នាំ ២០២៤  របាយការណ៍​ស្តីពី​សេចកី្តព្រាងច្បាប់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិចិនឆ្នាំ ២០២៥ និង​​សេចកី្តព្រាងច្បាប់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិចិនឆ្នាំ ២០២៥ ។

ទីបី ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍ស្តីពី​ការ​អនុវត្ត​ថវិកា​មជ្ឈិម​និងមូលដ្ឋាន​​ឆ្នាំ​២០២៤ របាយការណ៍​ស្តីពី​សេចក្តីព្រាង​ច្បាប់​អំពីថវិកា​មជ្ឈិម​និងមូលដ្ឋាន​​ឆ្នាំ​២០២៥ និង​សេចក្តីព្រាង​ច្បាប់​អំពីថវិកា​មជ្ឈិម​និងមូលដ្ឋាន​​ឆ្នាំ​២០២៥ ។

ទីបួន​ ពិនិត្យពិភាក្សា​លើ​សំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពី​ការស្នើសុំ​​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​​អំពី​ការ​ធ្វើវិសោធនកម្មច្បាប់អ្នក​​តំណាងប្រជាជន​​នៃ​​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ និង​អ្នក​តំណាង​ប្រជាជន​នៃ​សភាតំណាង​ប្រជាជន​គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន​ ។​

ទីប្រាំ ពិនិត្យ​ពិភាក្សា​របាយការណ៍​ការងារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​

ទីប្រាំមួយ ពិនិត្យ​ពិភាក្សា​របាយការណ៍ការងារ​របស់​តុលាការប្រជាជន​កំពូល​

ទីប្រាំពីរ ពិនិត្យ​ពិភាក្សា​របាយការណ៍ការងារ​របស់​សាលាអយ្យការ​ប្រជាជន​កំពូល​ ។

នៅវេលា​ម៉ោង​៩ ព្រឹក​ថ្ងៃទី​៥ ខែ​មីនា ​មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី​១៤ នឹង​បើកធ្វើ​​នៅវិមាន​សភាប្រជាជន​ ៕

របៀបវារៈនៃមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានកំណត់រួចហើយ !