ការអនុវត្តតាមលក្ខខណ្ឌជាក់ស្តែងក្នុងតំបន់ ជាការងារជាប់លាប់ក្នុងគ្រប់ដំណាក់កាលនៃផែនការ ៥ ឆ្នាំទី ១៥ របស់ចិន
សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំ ២០២៥ ដែលបានបើកធ្វើពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា ត្រូវពង្រឹងការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សចំពោះការងារសេដ្ឋកិច្ច។ គ្រប់តំបន់ និងគ្រប់ក្រសួង-ស្ថាប័ន ត្រូវគួបផ្សំជាមួយលក្ខខណ្ឌជាក់ស្តែងរៀងៗខ្លួន ដើម្បីអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិត ភារកិច្ច និងគោលនយោបាយរបស់គណៈកម្មាធិការមជ្ឈិបបក្សអំពីការងារសេដ្ឋកិច្ចឆ្នាំក្រោយ។
ថ្លែងក្នុងសន្និសីទ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអធិប្បាយបន្ថែមអំពីសារៈសំខាន់នៃការអនុវត្តតាមលក្ខខណ្ឌជាក់ស្តែងក្នុងតំបន់ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងការពារបរិស្ថានអេកូឡូស៊ីជាដើម ។
ថ្លែងក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនកាលពីខែមីនា ឆ្នាំ២០២៤ លោក Xi Jinping បានលើកឡើងអំពី «ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីស្របតាមលក្ខខណ្ឌក្នុងតំបន់» ។ លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីមិនមែនមានន័យថា មិនយកចិត្តទុកដាក់ ឬបោះបង់ចោលឧស្សាហកម្មប្រពៃណីនោះទេ។ វាគឺសំដៅទៅលើចៀសវាងកុំឱ្យនាំគ្នាសម្រុកធ្វើតាមរូបមន្តអភិវឌ្ឍន៍តែមួយ ពោលគឺ គ្រប់តបន់ត្រូវអនុវត្តតាមលក្ខខណ្ឌជាក់ស្តែងរៀងៗខ្លួន ដូចជាប្រភពធនធាន មូលដ្ឋានគ្រឹះនៃឧស្សាហកម្មនិងលក្ខខណ្ឌសម្រាប់ការសិក្សាស្រាវជ្រាវជាដើម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មី រូបមន្តថ្មីនិងសន្ទុះកំណើនថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី និងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍឧស្សាហកម្មកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតង។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០កាលពីខែតុលា ឆ្នាំ២០២៥ លោក Xi Jinping បានគូសបញ្ជាក់ម្តងទៀតថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ត្រូវស្របតាមលក្ខខណ្ឌជាក់ស្តែងក្នុងតំបន់ និងគិតពិចារណាឱ្យបានពេញលេញអំពីលទ្ធភាពអនុវត្ត ត្រូវណែនាំគ្រប់តំបន់និងស្ថាប័នឱ្យអនុវត្តការងារតាមបែបវិទ្យាសាស្ត្រ និងស្ថានភាពជាក់ស្តែងព្រមនិងប្រកបដោយវិចារណញ្ញាណ។
ថ្លែងក្នុងសន្និសីទការងារសេដ្ឋកិច្ចនៃមជ្ឈិមចិនឆ្នាំ ២០២៥ កាលពីខែធ្នូនេះ លោក Xi Jinping បានគូសបញ្ជាក់ថា ការអនុវត្តតាមលក្ខខណ្ឌជាក់ស្តែងក្នុងតំបន់ គឺបានផ្តោតទាំងការងារសេដ្ឋកិច្ចឆ្នាំ២០១៥ និងគ្រប់ដំណាក់កាលនៃផែនការ ៥ ឆ្នាំទី ១៥ ពោលគឺជាការងារជាប់លាប់រហូត៕