លោក Xi Jinping ស្តាប់របាយការណ៍អំពីការងារអភិបាលកិច្ចរបស់លោកLee Ka Chiu និងលោក Sam Hou Fai

ប្រភព: CRI   |    2025-12-17 17:25:13

រសៀល​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ ​នៅ​ទីស្តីការរដ្ឋ  Zhongnanhai ​​លោក Xi Jinping ​ប្រធានរដ្ឋចិន​បាន​ជួប​ជាមួយ​​លោក​Lee Ka Chiu  ​ប្រធាន​រដ្ឋបាល​នៃ​តំបន់រដ្ឋបាលពិសេស​ហុងកុង​និង​លោក Sam Hou Fai ​ប្រធាន​រដ្ឋបាល​នៃ​តំបន់រដ្ឋបាលពិសេស​ម៉ាកាវដោយឡែកពីគ្នា​​ ​ដើម្បី​ស្តាប់​​​របាយ​ការណ៍​​អំពី​ការងារ​​អភិបាលកិច្ច​នៅ​ហុងកុង​និង​ម៉ាកាវ​​ក្នុងឆ្នាំ​២០២៥​​។​

​លោក Xi Jinping ​បាន​លើកឡើងថា ​​​រដ្ឋាភិបាល​មជ្ឈិម​​ទទួល​ស្គាល់​យ៉ាង​ពេញលេញ​ចំពោះ​ការងារ​​អភិបាលកិច្ច​នៃ​​តំបន់​រដ្ឋបាលពិសេស​ហុងកុងនិង​ម៉ាកាវ​ ​​។ ​កិច្ចប្រជុំ​ពេញអង្គ​លើកទី ៤ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​អាណត្តិទី ២០  ​បាន​ដាក់ចេញ​ផែនការ​គោល​ជា​​យុទ្ធសាស្ត្រ​​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​ជាតិ​ក្នុង​អំឡុងពេល​ផែនការជាតិ ៥ ឆ្នាំទី ១៥ ​ដែល​បាន​សង្កត់​ធ្ងន់ថា ​ត្រូវ​អនុវត្ត​គោលនយោបាយ​ “​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​ ” ​ឱ្យ​ម៉ឺងម៉ាត់​ ​​បន្តជំរុញ​ឱ្យ​ហុងកុងនិងម៉ាកាវ​រីកចម្រើន​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​យូរ ​។ ​តំបន់​​រដ្ឋបាលពិសេស​គួរ​តភ្ជាប់​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន​ជាមួយ​នឹង​ផែនការ​ជាតិ​៥​ឆ្នាំ​ទី​១៥​​យ៉ាង​សកម្ម  ​ ​ដើម្បី​​​ចូលរួម​និង​​បម្រើ​​​ដល់​ស្ថានការណ៍​ទូទៅ​នៃ​ការ​​អភិវឌ្ឍ​របស់​​ប្រទេស​ជាតិ​កាន់តែ​ល្អ​ ៕​

លោក Xi Jinping ស្តាប់របាយការណ៍អំពីការងារអភិបាលកិច្ចរបស់លោកLee Ka Chiu និងលោក Sam Hou Fai